ថ្ងៃឈប់ចូលឆ្នាំមានជម្រើស​២​ សម្រាប់​កម្មករ បុគ្គលិក រោងចក្រ សម្រេចចិត្តយ៉ាងណា?

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី21 ខែមិីនា ឆ្នាំ2021 ម៉ោង 9:42 នាទី ល្ងាច

ដោយ Bong Rith Kh:

សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារាចរណែនាំ ដោយអនុញ្ញាតឱ្យមន្ត្រីរាជការទាំងអស់ ទាំងនិយោជក និយោជិត​ឈប់សម្រាក​ ៣ថ្ងៃ នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ពីថ្ងៃទី១៤ ដល់ ១៦ខែមេសា ឆ្នាំ​២០២១ ប៉ុន្តែនិយោជក និយោជិត កម្មករ នៃវិស័យឯកជន ការឈប់សម្រាករយៈពេល ៣ថ្ងៃនេះ អាចត្រូវធ្វើឡើងតាមជម្រើស ២ អាស្រ័យទៅតាមការស្រុះស្រួលគ្នារវាងនិយោជក និងបុគ្គលិក កម្មករ នៃរោងចក្រ សហគ្រាសនីមួយៗ គឺ៖

១. ឈប់សម្រាកពីការងាររយៈពេល៣ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ តាមកាលបរិច្ឆេទដូចបានបញ្ជាក់ខាង ។

២. និយោជកត្រូវពិភាក្សាជាមួយកម្មករ និយោជិតបន្តធ្វើការជាធម្មតា ហើយលើកការឈប់សម្រាករយៈពេល ៣ថ្ងៃនេះ លើកទៅឈប់សម្រាកភ្ជាប់ពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយនាពេលខាងមុខវិញ ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវចេញសេចក្តីណែនាំបន្ថែមលើការអនុវត្តនេះស្របទៅតាមច្បាប់ស្តីពីការងារ ។

ប្រសិនបងប្អូនបុគ្គលិក កម្មករ ជ្រើសយកចំណុចទី ២ បងប្អូននឹងបានឈប់ជាប់ថ្ងៃរយៈពេល ១ សប្តាហ៍ ក្នុងខែតុលា ពីព្រោះថ្ងៃភ្ជុំបិណ្ឌឈប់ ៣ ថ្ងៃ គឺថ្ងៃ អង្គារ-ពុធ-ព្រហស្បតិ៍ 5-6-7 ប្រសិនបើលើក ៣ ថ្ងៃពីបុណ្យចូលឆ្នាំខ្មែរ ត្រូវជំនួសយកថ្ងៃច័ន្ទ ទី 4 និង សុក្រ-សៅរ៍ ទី 8-9 ភ្ជាប់ថ្ងៃអាទិត្យមួយថ្ងៃទៀត គ្រប់មួយសប្តាហ៍តែម្តង ។ នេះគ្រាន់តែ«មតិអ្នក» គិតលេងត្រួសៗ ការសម្រេចចិត្តស្រេចលើបងប្អូន បុគ្គលិក កម្មករទេ ។ សម្រាប់មន្ត្រីរាជការសម្តេចតេជោ ហ៊ុន សែន ឲ្យឈប់ ៣ ថ្ងៃ បានជាប់ជាមួយថ្ងៃសៅរ៍-អាទិត្យ ទី ១៧-១៨ មេសា សរុប ៥ ថ្ងៃដែរ ។

ម្យ៉ាងទៀត ប្រសិនបើស្ថានការណ៍កូវីដ-១៩ មិនទាន់ស្រាកស្រាន្ត អាចឈានដល់ខែមេសាថ្ងៃចូលឆ្នាំនៅរាលដាល ក៏ការសប្បាយជួបជុំមិនទាន់មាន យើងត្រូវនៅការពារគ្រប់គ្នានៅឡើយ... ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម