ប្អូនៗកម្មកររោងចក្រត្រៀមចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលរៀបចំឲ្យហើយ!!

ព័ត៌មានសង្គមថ្ងៃពុធ ទី24 ខែមិីនា ឆ្នាំ2021 ម៉ោង 3:58 នាទី ល្ងាច

អត្ថបទ ម៉ារ៉ា៖

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីការពារការឆ្លងជំងឺ​កូវីដ-​១៩ រាជរដ្ឋាភិបាលនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ ជូនដល់បងប្អូនកម្មករ និយោជិតតាមរោងចក្រ សហគ្រាស នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

ក្នុងសេចក្តីជូនដំណឹង តម្រូវឲ្យប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ឬម្ចាស់រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះគ្រូពេទ្យប្រចាំរោងចក្រចំនួន ១រូប ក្នុង ១រោងចក្រ ដើម្បីចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករ និយោ​ជិត និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួចបញ្ជូនមកក្រសួងឱ្យបានមុនថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ។

សូមសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជួយសម្របសម្រួលណែនាំដល់ម្ចាស់ ឬនាយករោងចក្រ ដោយត្រូវធានាផ្តល់ប្រាក់ឧបត្ថម្ភជូនដល់គ្រូពេទ្យប្រចាំនៅរោងចក្រ ដែលត្រូវចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នោះ ត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់ការចាក់វ៉ាក់សាំង និងធានាថា កម្មករ និយោជិតដែលបានចុះឈ្មោះក្នុងបញ្ជីស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបានអនុញ្ញាតឱ្យមកចាក់វ៉ាក់សាំង តាមកាលបរិច្ឆេទកំណត់ និងត្រៀមរៀបចំឱ្យមានបន្ទប់ ឬទីកន្លែងសមស្របសម្រាប់កម្មករ និយោជិតសម្រាក និងតាមដានសុខភាពរយៈពេល ៣០នាទី ក្រោយពេលចាក់វ៉ាក់សាំងរួច, ចាត់ចែងឱ្យមានរដ្ឋបាលរោងចក្រ១រូប ឬ ១ក្រុម សម្រាប់សហការសម្របសម្រួលក្នុងការចាក់វ៉ាក់សាំងមួយលើកៗ, ណែនាំ និងរំឭកកកម្មករ និយោជិតស្ម័គ្រចិត្តចាក់វ៉ាក់សាំងឱ្យមកទទួលការចាក់វ៉ាក់សាំងទាំង ២លើក តាមកាលបរិច្ឆេទ ព្រមទាំងអនុញ្ញាតឱ្យកម្មករនិយោជិតឈប់សម្រាក ១ថ្ងៃ ។

នេះជាការយកចិត្តទុកដាក់ដល់បងប្អូន កូនក្មួយកម្មករ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ត្រួសត្រាយផ្លូវដ៏ផ្ចិតផ្ចង់ គិតគូរពីអាយុជីវិត កម្មករ និងពលរដ្ឋរបស់ខ្លួន ។ អានសេចក្តីជូនដំំណឹងរបស់ក្រសួងការងារដូចខាងក្រោម ៖

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម