ថ្មីទៀតហើយបងប្អូន! ចិនសាកល្បងវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ«ហិតស្រូប»

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 7:09 នាទី ល្ងាច

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២១ បានចុះផ្សាយថា និយតករឱសថចិន បានអនុម័តការសាកល្បងគ្លីនិកវ៉ាក់សាំងការពារមេរោគ COVID-19 ដែលផលិតដោយខេនស៊ីណូ បៃអូឡូជិក (CanSino Biologics) ជាក្រុមហ៊ុនឱសថរបស់ចិន (NMPA) ។

ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍ដែលបានដាក់នៅផ្សារភាគហ៊ុនហុងកុង កាលពីថ្ងៃទី ២៤ មីនាថា NMPA បានអនុម័តការធ្វើតេស្តព្យាបាលវ៉ាក់សាំងនេះ គឺជាការអភិវឌ្ឍរបស់ CanSino Biologics ជាមួយវិទ្យាស្ថានជីវបច្ចេកវិទ្យានៅប៉េកាំងកាលពីថ្ងៃច័ន្ទ ទី២២ មីនាកន្លងមក ។

ទន្ទឹមនឹងនេះក្រុមហ៊ុនឲ្យដឹងថា សុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ហិតស្រូបកំពុងតែ «នៅក្នុងដំណើរការនៃការផ្ទៀងផ្ទាត់» ។

គណៈកម្មការសុខភាពជាតិ (NHC) បាននិយាយថា ប្រទេសចិនកំពុងធ្វើការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៨៥,៨៥ លាននាក់នៅទូទាំងប្រទេសហើយ គិតមកដល់ថ្ងៃទី ២៤ ខែមីនា ។

គិតប្រទេសយក្សលើពិភពលោក តួយ៉ាងដូចសហរដ្ឋអាមេរិក កំពុងប្រជែងគ្នារឿងប្រសិទ្ធភាព គុណភាពវ៉ាក់សាំង ដែលអាមេរិកកំពុងផលិតវ៉ាក់សាំងថ្នាំ «គ្រាប់» សម្រាប់លេប ឯយក្សចិនក៏មិនណយ កំពុងសាកល្បងផលិតវ៉ាក់សាំង «ហិត» ដែរ តែទោះយ៉ាងណា ពេលផលិតបានសម្រេច កុំលក់ឲ្យប្រទេសតូចតាចរថ្លៃៗពេកណា!!!

បកប្រែពី naewna

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម