IMF និយាយពី «អាស៊ី» ក្រោយប្រយុទ្ធជាមួយកូវីដ តើសេដ្ឋកិច្ចនឹងស្តារយ៉ាងណា?

សេដ្ឋកិច្ចថ្ងៃសុក្រ ទី26 ខែមិីនា ឆ្នាំ2021 ម៉ោង 8:38 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

អត្ថបទនេះចាប់ផ្តើមជាមួយនឹងការវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់ក្នុងឆ្នាំកន្លងមក មុនពេលផ្តល់ការណែនាំនាពេលអនាគតដ៏សមស្រប ។

ចំណុចគួរឱ្យចាប់អារម្មណ៍ដំបូង គឺអ្នកជំនាញរបស់ IMF យល់ឃើញថា «អាស៊ី-ប៉ាស៊ីហ្វិក»ស្ថិតនៅក្នុងស្ថានភាពប្រសើរជាងតំបន់ជាច្រើននៅលើពិភពលោក មូលហេតុមិនត្រឹមតែវាជាតំបន់ដំបូងដែលត្រូវរងគ្រោះដោយកូវីដ-១៩ ទេ វាគួរតែជាតំបន់ដំបូងគេដែលចេញផុតពីវិបត្តិនេះ ប៉ុន្តែក៏ដោយសារតែសេដ្ឋកិច្ចជឿនលឿននៅក្នុងតំបន់ ជាមួយនឹងសេដ្ឋកិច្ចថ្មីធំៗ ដូចជា ចិន ឥណ្ឌា ម៉ាឡេស៊ី និង ថៃ វិបត្តិកន្លងមកត្រូវបានដោះស្រាយប្រសើរជាងការរំពឹងទុក។

ដូចនោះ រូបភាពរួមក្នុងភូមិភាគ IMF ព្យាករណ៍ទុកថា អាស៊ីនឹងស្តារខ្លួនបានខែងរែងជាងការរំពឹងទុក ដែលផលិតផលសរុបត្រូវបានគេរំពឹងថា នឹងកើនឡើង ៧,៣% នៅឆ្នាំនេះ ហើយបន្ថែម ៥,៣% នៅក្នុងឆ្នាំ ២០២២ ។

ប៉ុន្តែមិនមែនថាអាស៊ី-ប៉ាស៊ីហ្វិកមិនមានបញ្ហាទេ ដោយសារតែការបាត់បង់ផលិតភាពសេដ្ឋកិច្ចក្នុងឆ្នាំកន្លងមក វាធំសម្បើមណាស់ដែរ តែក៏មានភាពខុសគ្នាខ្លះៗដែរ ដោយសារវាមានផលប៉ះពាល់តិចតួចនៅក្នុងប្រទេសចិន ជប៉ុន និង តៃវ៉ាន់ រហូតដល់ធ្លាក់ជាង ២០ ភាគរយនៅប្រទេសហ្វីលីពីន ឬរហូតដល់ទៅ 30% នៅទីម័រឡេស ។

ក្រុមអ្នកជំនាញ IMF ផ្តល់ហេតុផលផ្សេងៗគ្នាថា វាកើតមកពីបច្ច័យជាច្រើនយ៉ាង តែសំខាន់បំផុតមាននៅ ៣-៤ ប្រការ ដំបូងគឺកត្តាសម្រាប់ប្រសិទ្ធភាពក្នុងការតស៊ូនឹងវិបត្តិសុខភាព, ប្រទេសណាដែលមានការគ្រប់គ្រងលឿនប្រកបដោយប្រសិទ្ធភាពច្រើនជាង លឿនជាង នោះនឹងផ្តល់នូវមូលដ្ឋានគ្រឹះប្រសើរសម្រាប់ការស្តារឡើងវិញរបស់ពួកគេ ។

បន្ទាប់មក ទំហំនិងប្រសិទ្ធភាពនៃគោលនយោបាយដែលត្រូវបានដាក់ចេញដើម្បីកាត់បន្ថយ និងគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយសារវិបត្តិ គោលនយោបាយដែលល្អនឹងជួយពន្លឿនសកម្មភាពសេដ្ឋកិច្ច វិធានការណ៍ជំនួយសារពើពន្ធ ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលមានបញ្ហាច្រើនជាងគេ ក៏បានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមផងដែរ ។

បច្ច័យសំខាន់មួយទៀតដែលធ្វើឱ្យមានភាពខុសគ្នានេះ គឺរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ការរាតត្បាតដែលបំផ្លាញសេដ្ឋកិច្ចលើគ្រប់វិស័យ ប៉ុន្តែវិស័យសេដ្ឋកិច្ចមួយចំនួនបានទទួលរងផលប៉ះពាល់ពិបាកជាងវិស័យផ្សេងទៀតដូចជា ទេសចរណ៍ ពលករចំណាកស្រុក និងកម្មករក្រៅផ្លូវការ (ការងារបណ្តោះអាសន្ន) ជាដើម​ ។

ប្រសិនបើអ្នកចង់ឱ្យភាពខុសគ្នាកាន់តែតូចទៅ អ្នកសិក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ផ្តល់អនុសាសន៍នូវគោលនយោបាយដើម្បីជួយប្រទេសអាស៊ី ឲ្យមានស្ថានភាពល្អប្រសើរនាពេលអនាគត ដូចខាងក្រោមៈ

-ប្រការដំបូង រដ្ឋាភិបាលត្រូវឲ្យច្បាស់ក្នុងចិត្តថា វ៉ាក់សាំងការពារកូវីដ-១៩ ត្រូវចែកចាយបានទូទៅ សម្រាប់ការបញ្ឈប់ការរាតត្បាតមេរោគគ្រប់ទីកន្លែង ។ ​IMF ជឿជាក់ថា កាន់តែចែកចាយវ៉ាក់សាំងបានលឿនប៉ុនណា ឬថាតើវិធីព្យាបាល ឬថ្នាំព្យាបាលមានប្រសិទ្ធភាពយ៉ាងណា ការងើបឡើងវិញនៃការប្រើប្រាស់ការវិនិយោគ និងការងារកាន់តែស្ទុះខ្លាំងប៉ុនណោះដែរ ។

-ប្រការទីពីរ គោលនយោបាយសម្រាប់គាំទ្រទាំងកម្លាំងពលកម្ម និងធុរកិច្ចអាជីវកម្ម គួរដំណើរការបន្ត យ៉ាងហោចណាស់រហូតដល់ការផ្គត់ផ្គង់ក្នុងស្រុកនៃវិស័យឯកជន រហូតទ្រទ្រង់ដោយខ្លួនឯងបាន ។

ចំណុចដែលគួរឲ្យសង្កេត គឺ IMF ចង្អុលបង្ហាញថា អស្ថិរភាពកាន់តែខ្ពស់ នឹងកាន់តែពន្យារពេលនូវការលុបចោលគោលការណ៍ទាំងនេះកាន់តែយឺត ប៉ុន្តែត្រូវតាមដានស្ថានភាពបំណុល និងហានិភ័យនៃវិស័យហិរញ្ញវត្ថុក្នុងពេលតែមួយផង ។

-ប្រការទីបី IMF ស្នើឱ្យអនុវត្តកំណែទម្រង់សេដ្ឋកិច្ចឱ្យបានឆាប់ ដែលអាចគ្រប់គ្រងការរាតត្បាតបាន ងាកទៅរកគោលនយោបាយជំរុញការផ្គត់ផ្គង់វិស័យឯកជន ជំនួសឱ្យការផ្តល់ជំនួយតាមផ្នែក, ពន្លឿនការកសាងសេដ្ឋកិច្ចប្រកបដោយចីរភាព កាន់តែងាយស្រួលដល់បរិយាកាស មានមនុស្សចូលរួមច្រើន ហើយក្នុងទម្រង់បែបឌីជីថលកាន់តែច្រើនថែមទៀត ជាដើម​ ។

-ប្រការ​ចុងក្រោយ គឺជាការផ្តល់ជូនសម្រាប់បណ្តាប្រទេសក្នុងតំបន់នៅក្នុងក្រុមដែលមានប្រាក់ចំណូលទាប IMF យល់ឃើញថា សហគមន៍អន្តរជាតិគួរតែផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសក្រីក្រទាំងនេះ ដែលការរីករាលដាលមេរោគ មិនត្រឹមតែធ្វើឱ្យសេដ្ឋកិច្ចមានបញ្ហាធ្ងន់ធ្ងរប៉ុណ្ណោះទេ តែវាក៏មិនមានចន្លោះប្រហោងនៃគោលនយោបាយក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះវិបត្តិនោះដែរ ៕

បកប្រែពីវេបសាយ prachachat


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម