ត្រៀម ត្រៀមបងប្អូន ពុកម៉ែនៅខេត្ត សម្តេចតេជោ ហ៊ុន សែន ឲ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំហើយ!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី29 ខែមិីនា ឆ្នាំ2021 ម៉ោង 11:52 នាទី ព្រឹក

 

អត្ថបទ សូរ្យសែង៖

បានស្តាប់សារសំលេងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី ២៩ ខែមីនា អ្នករស់នៅខេត្តពិតជាសប្បាយត្រឹកអរ ដោយសារឮប្រសាសន៍សម្តេចថា នឹងចាក់វ៉ាក់សាំងរបស់យើងធ្វើទ្រង់ទ្រាយធំ ដោយមានអន្តរាគមន៍ពីពេទ្យទៅពីថ្នាក់ជាតិផង  ។

សម្តេចមានប្រសាសន៍ថា ក្នុងគម្រោងមួយខែ ត្រូវចាក់ឲ្យបាន ១ លានដូស ដោយសារវ៉ាក់សាំងទាំងទិញ ទាំងជំនួយ បានមកជាបន្តបន្ទាប់ ។

សម្តេចបានស្នើអភិបាលខេត្ត-ក្រុង ត្រូវទទួលរ៉ាប់រងកន្លែងស្នាក់នៅរបស់ក្រុមពេទ្យដែលទៅពីថ្នាក់ជាតិ បានស្នាក់នៅសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងស្នាក់នៅ និងចល័តផង ។ សម្តេចយល់ថា ប្រជាពលរដ្ឋ និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់គាត់មិនកំណាញ់ទៅលើកិច្ចសហការក្នុងស្ថានភាពមនុស្សធម៌បែបនេះទេ ដូច្នេះគណៈកម្មការចំពោះកិច្ច ត្រូវ រៀបចំគម្រោងចំណាយទៅលើតែការហូបចុក និង ការធ្វើដំណើរ ដើម្បីកាត់បន្ថយការចំណាយរបស់ថ្នាក់ជាតិ ។

សម្តេចបានឲ្យដឹងថា ខេត្តខ្លះបានរកកន្លែងបានចាក់សមគួរហើយដែរ ដែលមានជាង ៣០០ កន្លែងនៅទូទាំងប្រទេស ប៉ុន្តែលទ្ធភាពគ្រូពេទ្យជាបញ្ហា ដូច្នេះគ្រូពេទ្យសម្តេចតេជោឲ្យយកនៅតាមមូលដ្ឋានផងដែរ ទាំងគ្រូពេទ្យរដ្ឋ មិនត្រូវធ្វើឲ្យប៉ះពាល់តម្រូវការជំងឺគ្រប់ប្រភេទ គឺយកគ្រូពេទ្យដែលមិនជាប់ពាក់ព័ន្ធ ទៅជួយចាក់វ៉ាក់សាំង ទាំងពេទ្យឯកជនដើម្បីបង្កើនការចាក់ រួមទាំងចលនាគ្រូពេទ្យស្ម័គ្រចិត្តតាមគ្លីនិកឯកជន បន្ថែមក្រុមគ្រូពេទ្យស្ម័គ្រចិត្តថ្នាក់ជាតិ និងច្រើនក្រុម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម