ចិនបានបញ្ជូនទាហានទៅព្រំដែនមីយ៉ាន់ម៉ា ក្រោយស្នើឲ្យកងទ័ពមីយ៉ាន់ម៉ាការពារបំពង់បង្ហូរឧស្ម័ន និង ប្រេងរបស់ខ្លួន

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី02 ខែមេសា ឆ្នាំ2021 ម៉ោង 8:05 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ទីភ្នាក់ងារព័ត៌មាន The Irrawaddy រាយការណ៍ថា ជាផ្លូវការចិនបានបញ្ជូនកងទ័ព និងរថយន្តផ្ទុកទៅកាន់ស្រុកជៀកៅ ជាប់គ្នានឹងស្រុកមូចេ ក្នុងរដ្ឋសាន ប្រទេសមីយ៉ាន់ម៉ា បានមកដល់ព្រំដែននៅប៉ុន្មានថ្ងៃមុន ។

តាមព័ត៌មានពីកងកម្លាំងប្រដាប់អាវុធជាច្រើនក្រុមប្រាប់ថា ការចល័តរបស់កងទ័ពចិនលើកនេះ ជាការបញ្ជូនសញ្ញាទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែស្របពេលដែល TVBS News  ក្នុងតៃវ៉ាន់រាយការណ៍ថា កងទ័ពចិនចូលទៅប្រចាំការដើម្បីការពារបំពង់បង្ហូរប្រេងនៅទីនោះ តែមិនបានរាយលម្អិតបន្ថែមទេ ។

បំពង់បង្ហូរប្រេងដែលមានប្រវែង ៨០០ គីឡូម៉ែត្រ លាតសន្ធឹងពីរដ្ឋយៈខៃ នៅឈូងសមុទ្របេងហ្គាល់ កាត់តាមស្រុកម៉ាកេវ និងទីក្រុងម៉ាន់ដាលេយ៍  ភាគខាងជើងរដ្ឋសានឆ្ពោះមកប្រទេសចិន ។

កាលពីដើមខែមីនាកន្លងមក ចិនសុំឲ្យកងទ័ពមីយ៉ាន់ម៉ាការពារបំពង់បង្ហូរឧស្ម័ន និង ប្រេងរបស់ចិន ក្រោយកើតការតវ៉ាប្រឆាំងរដ្ឋាភិបាលមីយ៉ាម៉ា និងមានការគំរាមថា នឹងបំផ្ទុះបំពង់បង្ហូរប្រេងនោះ ៕

 

ប្រភព REUTERS/Damir Sagolj + posttoday (Thai)

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម