អ្នកប្រើហ្វេសប៊ុក ៥៣៣ លានអាខោន ក្នុង ១០៦ ប្រទេស «ត្រូវ Hack»

បច្ចេកវិទ្យាថ្ងៃអាទិត្យ ទី04 ខែមេសា ឆ្នាំ2021 ម៉ោង 8:01 នាទី ល្ងាច

បកប្រែពី prachachat.net

ដោយ សូរ្យសែង៖

មានគណនី (account) ជាង ៥៣៣ លាននាក់នៃវេទិកាហ្វេសប៊ុកព័ត៌មានផ្ទាល់ខ្លួនត្រូវបានបង្ហាញនៅលើវេទិការបស់ពួកHacker ។ តើអ្នកណាដែលមានជំនាញជាមូលដ្ឋានក្នុងវិស័យនេះ អាចទទួលបានព័ត៌មាន?

ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២១ ទីភ្នាក់ងារសារព័ត៌មានធុរកិច្ច(Business Insider) រាយការណ៍ថា មានព្រឹត្តិការណ៍នៃគណនីអ្នកប្រើប្រាស់ចំនួន ៥៣៣ លានអាខោន ដែលបង្ហាញទិន្នន័យសួនតួនៅលើវេទិការបស់ពួកHacker

ចំនួនអាខោនទាំង ៥៣៣ លាន គ្របដណ្តប់ដោយ ១០៦ ប្រទេស ក្នុងនេះសហរដ្ឋអាមេរិក ៣២ លានអាខោន អង់គ្លេស ១១ លានអាខោន ឥណ្ឌា ៦ លានអាខោន ។

ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបើកបង្ហាញមាន លេខទូរស័ព្ទ, ឈ្មោះអ្នកប្រើហ្វេសប៊ុក, ស្ថានទីផ្សេងៗ ដូចជាកន្លែងស្នាក់នៅ, ថ្ងៃខែឆ្នាំកំណើត, ជីវប្រវត្តិ និងករណីផ្ញើអ៊ីម៉េលអាសយដ្ឋាន ជាដើម ។

Alonkale, CTO, ក្រុមហ៊ុនចារកម្មតាមអ៊ិនធឺរណែតHudson Rock បាននិយាយថា ខណៈដែលព័ត៌មាននេះគឺជាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ចាស់ វាអាចមានតម្លៃសម្រាប់ការវាយលុកតាមអ៊ិនធឺរណែតបាន ។

ព័ត៌មានអាចត្រូវបានប្រើដើម្បីក្លែងបន្លំអ្នកប្រើប្រាស់ ឬចូលទៅ ឡុក(Lock) ដើម្បីផ្តល់ព័ត៌មានផ្ទាល់ខ្លួនសម្រាប់Log In ទៅក្នុងគណនីជាមួយពួកHacker ។ល។

«ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលត្រូវបានលាតត្រដាងនេះ អាចនាំឱ្យមានការវាយលុកតាមអ៊ិនធឺរណែត» ។Alonkale ពោល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម