ខ្លាំងបាត់! រុស្ស៊ីបង្កើតច្បាប់ឲ្យ ពូទីន កាន់តំណែងដល់ឆ្នាំ ២០៣៦

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី06 ខែមេសា ឆ្នាំ2021 ម៉ោង 7:51 នាទី ល្ងាច

ដោយ សូរ្យសែង៖

រដ្ឋាភិបាលរុស្ស៊ីបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យគាត់បន្តធ្វើជាប្រធានាធិបតីរុស្ស៊ីរហូតដល់ឆ្នាំ ២០៣៦ ពោលគឺ ១៥ ឆ្នាំ ៣ អាណត្តិចាប់ពីពេលនេះតទៅ ។

តាមច្បាប់លោក ពូទីន នឹងអាចឈរឈ្មោះជាប្រធានាធិបតីមួយលើកបាន ៦ ឆ្នាំ បាន ២ អាណត្តិបច្ចុប្បន្នរបស់លោកត្រូវបញ្ចប់នៅឆ្នាំ ២០២៤ ឬបីឆ្នាំក្រោយ ។

ការប្រែប្រួលខាងលើត្រូវបានគាំទ្រដោយការស្ទង់មតិបោះឆ្នោតកាលពីរដូវក្តៅកមន្លមក និងត្រូវបានអនុម័តដោយសភា​រុស្ស៊ីនៅខែមីនាឆ្នាំនេះ នឹងអនុញ្ញាតឱ្យលោក ពូទីន ដែលមានអាយុ ៦៨ ឆ្នាំនៅឆ្នាំនេះបន្តកាន់តំណែងរហូតដល់គាត់មានអាយុ ៨៣ ឆ្នាំ ។

បច្ចុប្បន្នលោក ពូទីន បានចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ីជាលើកទី ២ ជាប់គ្នា ដោយបានបម្រើការងារជានាយក​ប្រតិបត្តិកំពូលៗ របស់រុស្ស៊ីចំនួន ៤ ដង ។

ច្បាប់នេះបានកំណត់សិទ្ធិកាន់កាប់តំណែងប្រធានាធិបតីរុស្ស៊ីនាពេលអនាគត ឲ្យនៅសល់ត្រឹមតែពីរលើក ប៉ុន្តែបានប្រែប្រួលសិទ្ធិដឹកនាំរបស់ ពូទីន លើសពីនេះទៀត នៅបានរាំងស្កាត់មិនឲ្យបុគ្គលដែលកាន់សញ្ជាតិដទៃ ឈរឈ្មោះសម្រាប់ប្រធានាធិបតីរុស្ស៊ីផងដែរ ។

ដល់ពេលអ៊ីចឹងទៅ ចាំមើល៍តើមានប្រទេសណាខ្លះស្រែកឲ្យលោក ពូទីន ឬរិះគន់ថាកាន់តំណែងយូរ ដូចលោកខាងលិចដុកដាន់ដល់បណ្តាប្រទេសកំពុងអភិវឌ្ឍលើសកលលោក ?!?

ប្រភព matichon

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម