ច្បាប់គឺច្បាប់ ! ប៉ូលិសពិន័យនាយករដ្ឋមន្ត្រី ៣.០០០ ដុល្លារ ដែលល្មើសនឹងច្បាប់កូវីដ-១៩

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី09 ខែមេសា ឆ្នាំ2021 ម៉ោង 8:10 នាទី ល្ងាច

ដោយ សូរ្យសែង៖

នាយករដ្ឋមន្ត្រីប្រទេសន័រវេស លោកស្រី អឺណា សូលបឺក ត្រូវប៉ូលិសពិន័យ ២០.០០០ ខ្រូណា ប្រមាណ ៣០០០ ដុល្លារ ពីកំហុសល្មើសនឹងវិធានការគ្រប់គ្រងកូវីដ-១៩ ដោយប្រារព្ធធ្វើពិធីជប់លៀង មានភ្ញៀវលើសកំណត់ ។

នៅថ្ងៃទី ៩ មេសានេះ ពីទីក្រុងអូស្លូ ប្រទេសន័រវេស លោកមេបញ្ជាការតម្រួត លោក អូឡេ សេវេរ៉ូដ បានថ្លែងថា ប៉ូលិសបានពិន័យទោសនាយករដ្ឋមន្ត្រី អឺណា ចំនួន ២០.០០០ ខ្រូណា ។

ពិធីជប់លៀងនោះ គឺធ្វើខួបកំណើតរបស់លោកស្រីគម្រប់អាយុ ៦០ ឆ្នាំ ប្រារព្ធធ្វើនៅរីសតមួយកន្លែងនៅតំបន់ថ្រមកាលពីខែកន្លងមក មានអ្នកចូលរួម ១៣ នាក់ លើសវិធានការរបស់ក្រសួងសុខាភិបាល ដែលកំណត់ឲ្យមានគ្នាចូលរួមត្រឹម ១០ នាក់ ។

ទោះជាទឹកប្រាក់ពិន័យប៉ុនណឹងវាមិនច្រើនទេ តែប៉ូលិសបានរិះគន់នាយករដ្ឋមន្ត្រីថា ជាអ្នកបង្កើតច្បាប់ តែបែរល្មើសខ្លួនឯងទៅវិញ ។ ច្បាប់នៅក្នុងប្រទេសន័រវេសបង្គាប់ឲ្យជនទាំងឡាយក្នុងប្រទេស «អនុវត្តស្មើៗគ្នា» ។

លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងសុំទោសប្រជាជនន័រវេស និងបានសន្យាថានឹងមិនធ្វើបែបនេះទៀតទេ ។

បច្ចុប្បន្នប្រទេសន័រវេសមានអ្នកកើតកូវីដ-១៩ ចំនួន១០១.៩៦០ នាក់ ព្យាបាលជា ៨៨.០០០ នាក់ និងស្លាប់ ៦៨៤ នាក់ ៕

រូបថត GETTY IMAGES

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម