សម្តេចតេជោ ហ៊ុន សែន ចេញអន្តរាគមន៍ ៣ ជួយជីវភាពពលរដ្ឋដែលពាក់ព័ន្ធកូវីដ-១៩

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី10 ខែមេសា ឆ្នាំ2021 ម៉ោង 12:06 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

នៅព្រឹកម៉ោង ៩.០០ ថ្ងៃទី ១០ មេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេសនិងចាំបាច់ ស្តីពីការសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ។

ប្រសាសន័ដំបូងបំផុតគឺ សម្តេច​បានចូលរួមមរណទុក្ខជាមួយគ្រួសារសពទាំង ២៤ នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ និងបានផ្តាំផ្ញើសុខទុក្ខចំពោះអ្នកជំងឺកូវីដ-១៩ កំពុងព្យាបាល និងកំពុងធ្វើចត្តាឡីស័កទាំងឡាយ ។ សម្តេចលើកឡើងថា ក្នុងព្រត្តិការណ៍ ២០ កុម្ភៈមិនបានថមថយទេ ដែលមកពីមេរោគវាបម្លែងលឿនពេក ធ្វើឲ្យវាកាន់តែធ្ងន់ទៅវិញ រហូតមកទល់នឹងថ្ងៃនេះមានអ្នកជំងឺ ៤.០៨០ នាក់ ។

ស្ថិតក្នុងស្ថានភាពប្រឈមបែបនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាមនុស្សមិនធ្លាប់រត់ចោលពលរដ្ឋ បានរិះរក និងចេញវិធានការណ៍អន្តរាគមន៍ ៣ ដើម្បីជួយពលរដ្ឋដែលជួបការលំបាកនឹងវិបត្តិកូវីដ-១៩ ។

អន្តរាគមន៍ទី ១៖

  • សមាជិកដែលមរណភាព រដ្ឋជួយបង់ភ្លើង ទឹក ក្នុងកម្រិតអប្បមាសមរម្យមួយ គឺក្នុងរយៈពេល ៥ ខែ ដែលកន្លងមកបានឧបត្ថម្ភ ១០ លានរៀលក្នុងសពម្នាក់ រួមទាំងអង្ករ និងប្រាក់ ៥ លានរៀលពីក្រសួងសុខាភិបាល និង ៥ លានរៀល ពីសាលារាជធានីភ្នំពេញ ដើម្បីបន្ថូរបន្ថយការលំបាកអ្នកសមាជិកដែលនៅរស់ ។

អន្តរាគមន៍ទី២

  • គ្រួសារមានកូវីដ មិនមានអ្នកស្លាប់ រដ្ឋជួយបង់ ទឹក ភ្លើង កម្រិតអប្បមា ៣ ខែ និងប្រាក់ ៣០ម៉ឹនរៀលដែលអាចកាត់បន្ថយការលំបាក ។

អន្តរាគមន៍ទី៣៖

  • គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក តំបន់បិទខ្ទប់ជួយ ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ និងបង់ជំនួស ទឹក ភ្លើង អប្បមាសមរម្យមួយ រយៈពេល ២ ខែ ។ ពីរផ្នែក ក្រៅតំបន់បិទខ្ទប់ក្រៅអាជ្ញាធរ រដ្ឋាភិបាលផ្តល់ជំនួយ ៣០ម៉ឺនរៀល និងបង់់ថ្លៃទឹក ភ្លើង ២ ខែ តែសម្រាប់បិទខ្ទប់ដោយអាជ្ញាធរ ឧបត្ថម្ភ៣០ ម៉ឺនរៀល បង់ថ្លៃទឹក ភ្លើង ២ ខែ និងអោយសាលារាជធានីភ្នំពេញ និងគ្រប់ទូទាំងប្រទេស ផ្តល់អង្ករ ២៥ គក្រ មី ១កេសតូច ត្រីខ ២០ កំប៉ុង ក្នុងមួយគ្រួសារ ។

សម្រាប់កម្មករ កម្មារិនី ក្នុងម្នាក់ក៏ចាត់ទុក១គ្រួសារ បានទទួលបង់ថ្លៃទឹក ភ្លើងជំនួស ពីរាជរដ្ឋាភិបាលដែរ។

នេះជាការយកចិត្តទុកដាក់ដ៏លម្អិត និងងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលហត់នឿយជាមួយនឹងការមើលថែសុខុមាលភាព ជីវភាពទៅលើពលរដ្ឋខ្មែរខ្លួន ។ រាជរដ្ឋាភិបាលប្រឹងណាស់ តែមានមនុស្សកំហូចហៅសម្តេចថា បុរសផ្តាច់ការ តែស​ម្តេចផ្តាំទៅវិញថា «សម្តេចសុខចិត្តឲ្យគេហៅបុរសផ្តាច់ការ ឲ្យតែជាតិខ្ញុំបានរស់» ។ នយោបាយឈ្នះ ឈ្នះ សម្តេចជាអ្នកធ្វើ បើសម្តេចមិនម៉ឺងម៉ាត់ តើប្រទេសទៅជាស្អី? ចឹងសុខចិត្តចាប់មនុស្ស ម្នាក់ ២ តែដើម្បីសុវត្ថិភាពមនុស្សជាង ១៦ លាននាក់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម