ប្រជាជនស្រុកគេស្រែកឲ្យរដ្ឋាភិបាលរកវ៉ាក់សាំងមកចាក់ បែរជាស្រុកខ្មែរ នាយករដ្ឋមន្ត្រីអង្វរឲ្យប្រជាជនមកចាក់!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែមេសា ឆ្នាំ2021 ម៉ោង 5:06 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ក្នុងពេលដែលប្រទេសមួយចំនួននៅលើពិភពលោក រកវ៉ាក់សាំងចាក់ឲ្យប្រជាជនរបស់គេសឹងមិនបាន បែរជាប្រជាជនខ្មែរយើងមួយចំនួន នាំគ្នាគេចវេសមិនចង់ចាក់វ៉ាក់សាំង ពិសេសទៅទៀត នាយករដ្ឋមន្ត្រីណែនាំកោកៗឲ្យប្រជាជនទៅចាក់មិនគិតថ្លៃ រៀបចំយ៉ាងងាយស្រួលតាមខណ្ឌ តាមរបៀប បែរជាមិនហ៊ានខ្លាច «ងាប់» ដោយសារការជឿឃោសនារបស់មនុស្សមួយក្តាប់តូច  ក្នុងពេលដែលរដ្ឋ Anambra នៃប្រទេសនីហ្សេរីយ៉ា ត្រូវបានត្រៀមបម្រុងទុកវ៉ាក់សាំងចាក់ចំនួនត្រឹមតែ ៧៨.០១០ ដូសប៉ុនណោះ ដែលស្មើនឹង ១% នៃប្រជាជនទូទាំងរដ្ឋ ។

ប្រជាជននីហ្សេរីយ៉ាបានអំពាវនាវរដ្ឋាភិបាល ឲ្យអនុញ្ញាតវិស័យឯកជន ចូលរួមរកវ៉ាក់សាំងការពារមេរោគកូវីដ-១៩ សម្រាប់ពលរដ្ឋអ្នកមានលទ្ធភាព និងបាននិយាយថា រដ្ឋាភិបាលគួរតែបង្កើតក្របខណ្ឌសម្រាប់វិស័យឯកជន ដែលនឹងជួយសន្សំសំចៃមួយចំណែកនៃការចំណាយរបស់រដ្ឋាភិបាលក្នុងការការពារសុខភាពមនុស្ស ២០០ លាននាក់ ។

ប្រទេសនីហ្សេរីយ៉ា មានរបាយការណ៍ព័ត៌មានថា សេដ្ឋកិច្ចនីហ្សេរីយ៉ាបានជំពាក់បំណុលច្រើនរួចទៅហើយ ហើយប្រហែលជាមិនអាចផ្តល់វ៉ាក់សាំងឥតគិតថ្លៃ (Free) ដល់ពលរដ្ឋទាំងអស់បានទៀតផង ។ ដំណោះស្រាយល្អ គឺអនុញ្ញាតឱ្យអ្នកមានទ្រព្យសម្បត្តិចូលរួមបង់ថ្លៃ ដើម្បីជួយសន្សំសំចៃរដ្ឋាភិបាលផង ។

លោក Abiodan អ្នកជំនួញម្នាក់បាននិយាយថា គាត់ធ្លាប់បានចុះបញ្ជីចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបាហ្គាដា ហ្សេនឺរ៉ាល់(Gbagada General Hospital) ដោយរំពឹងថា អាចត្រូវបានចាក់រយៈពេលមិនដល់មួយម៉ោង ប៉ុន្តែមនុស្សជាច្រើនរាប់រយឈរបន្តកន្ទុយគ្នា រួចនឹកថាវ៉ាក់សាំងនឹងអស់មុនពេលវេនមកដល់ ។ ឃើញដូច្នេះ គាត់អំពាវនាវឱ្យរដ្ឋាភិបាលបើកផ្លូវសម្រាប់វិស័យឯកជនចូលរួម ដោយគិតថា នឹងជួយបន្ធូរបន្ថយសម្ពាធរបស់វិស័យសាធារណៈរបស់រដ្ឋក្នុងការចែកចាយវ៉ាក់សាំង និងពន្លឿនការចាក់វ៉ាក់សាំងជាក្រុមដែលមិនអាទិភាព ប៉ុន្តែត្រូវការពារខ្លួន និងក្រុមគ្រួសារ ។

ប្រធានគណៈកម្មការសុខភាពនីហ្សេរីយ៉ា បានផ្តល់យោបល់ថា ការចូលរួមក្នុងវិស័យឯកជន នឹងបង្កើនលទ្ធភាពទទួលបានសេវាកម្មទិញ និងគ្រប់គ្រងវ៉ាក់សាំងទូទាំងប្រទេសកាន់តែច្រើនឡើង ។

លោក Vincent Okpala បាននិយាយថា ស្នងការសុខាភិបាលនៃរដ្ឋ Anambra ត្រូវបានត្រៀមបម្រុងទុកចាក់វ៉ាក់សាំងចំនួនត្រឹម ៧៨.០១០ ដូសប៉ុនណោះ ដែលស្មើនឹង ១% នៃប្រជាជនទូទាំងរដ្ឋ វាមិនខុសពីការជ្រលក់ទឹកចូលទៅក្នុងមហាសមុទ្រនោះទេពីព្រោះវាមិនគ្រប់គ្រាន់ដើម្បីទ្រទ្រង់អាជីវកម្មប៉ុនណោះទេ តែចង់ឲ្យមនុស្សគ្រប់គ្នាទទួលបានចាក់វ៉ាក់សាំងបង្ការ ប៉ុន្តែលោកបានស្វាគមន៍និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហព័ន្ធដែលបានផ្តល់វ៉ាក់សាំងនេះ ។ រដ្ឋ Nambras ចង់ចាក់វ៉ាក់សាំងសម្រាប់ការធ្វើដំណើរអាជីវកម្មអន្តរជាតិប្រកបដោយសុវត្ថិភាពដែលមានឥទ្ធិពលដល់សេដ្ឋកិច្ច ហើយវ៉ាក់សាំងនេះទំនងជាអស់នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១ នេះ ៕

ប្រភពពី : dailytrust


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម