ថ្មីទៀតហើយបងប្អូន! នៅអាមេរិកជួបករណី «កំណកឈាម» ក្នុង៤នាក់ ស្លាប់ម្នាក់ ក្រោយចាក់វ៉ាក់សាំង Johnson & Johnson

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី12 ខែមេសា ឆ្នាំ2021 ម៉ោង 8:49 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

កាសែត News York Post និង Reuters ចេញផ្សាយថា និយតករឱសថអឺរ៉ុប កំពុងពិនិត្យឡើងវិញពីករណី «កំណក ឈាម» លើប្រជាជនចំនួន ៤ នាក់នៅក្នងសហរដ្ឋអាមេរិក បន្ទាប់ពីបានវ៉ាក់សាំងការពារកូវីដ-១៩ របស់ Johnson & Johnson ក្នុងចំនួន ៤នាក់នេះ មានម្នាក់បានស្លាប់ ។ ទោះយ៉ាងណា គេមិនទាន់ឃើញមានការភ្ជាប់ទំនាក់ទំនងច្បាស់លាស់នៅឡើយទេ ។

ទីភ្នាក់ងារផ្នែកឱសថអឺរ៉ុប (EMA) បាននិយាយថា មានករណី ៣ នៃជំងឺកំណកឈាម និងប្លាកែតឈាមទាប បានកើតឡើងនៅសហរដ្ឋអាមេរិក ក្នុងកំឡុងពេលចែកចាយវ៉ាក់សាំង Johnson & Johnson ដែលផលិត​ដោយក្រុមហ៊ុន Janssen Pharmaceuticals ហើយមានអ្នកស្លាប់ម្នាក់ពីអាការកំណកឈាម (Blood clots) ក្នុងកំឡុងពេលសាកល្បងនៅគ្លីនិក ។

របាយការណ៍របស់ទីភ្នាក់ងារឱសថអឺរ៉ុបថា នេះជាលើកទីមួយហើយដែលពួកគេចង់និយាយអំពីការស៊ើបអង្កេតលើករណីប្រតិកម្មទាក់ទងនឹងវ៉ាក់សាំង Johnson & Johnson ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្ញើទៅកាសែតរ៉យទ័រ (Reuters)ថា «នៅពេលនេះមិនទាន់មានការសន្និដ្ឋានច្បាស់លាស់ណាមួយ អំពីទំនាក់ទំនងដែលបង្កឡើងរវាងព្រឹត្តិការណ៍ដ៏កម្ រនិង វ៉ាក់សាំងការពារកូវីដ-១៩ របស់ Janssen ទេ» ។

ខាងភ្នាក់ងារចំណីអាហារ និងឱសថជាតិសហរដ្ឋអាមេរិក ក៏បានបង្ហាញដូចគ្នាដែរថា បញ្ហានៃកំណកឈាម ត្រូវបានគេជ្រាប បន្ទាប់ពីប្រើវ៉ាក់សាំង Johnson & Johnson ហើយមិនត្រូវបានគេរកឃើញថា មានទំនាក់ទំនងមូលហេតុចំពោះវ៉ាក់សាំងនេះដែរ ។

មកទល់នឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ មានប្រជាជនប្រហែល ៥ លាននាក់ក្នុងសហរដ្ឋអាមេរិក បានទទួលចាក់វ៉ាក់សាំង Johnson & Johnson ។ វ៉ាក់សាំងនេះ ខុសប្លែកពីវ៉ាក់សាំងដទៃៗដូចជា Pfizer, Moderna និង AstraZeneca នៅត្រង់ថា ចាក់ត្រឹមតែមួយដូស ។

មុននេះ«មានរបាយការណ៍អំពីកំណកឈាមនៅក្នុងខួរក្បាល ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នៅអឺរ៉ុប ហើយក៏កំពុងត្រូវបានត្រួតពិនិត្យដូចគ្នា ដោយមានប្រទេសអឺរ៉ុបមួយចំនួនកំណត់អាយុអប្បបរមាសម្រាប់ការចាក់វ៉ាក់សាំង AstraZeneca នេះដោយសារតែត្រូវបានគេជួបប្រទះទៅលើអ្នកដែលចាក់វ៉ាក់សាំងវ័យក្មេង ៕

ប្រភព News York Post & Reuters


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម