ប​ង្ហូរឈាម ឈ្ងៀមរំសេវ អ្នកតវ៉ាមីយ៉ាន់ម៉ាស្លាប់ ៧០០ នាក់ហើយ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី12 ខែមេសា ឆ្នាំ2021 ម៉ោង 9:20 នាទី ល្ងាច

ប្រែសម្រួលដោយ សូរ្យរិទ្ធ៖

ជីវិតផុយស្រួយក្រោមអំពើហិង្សានៃការបង្ក្រាបអ្នកតវ៉ារដ្ឋប្រហារយោធាមីយ៉ាន់ម៉ា មកទល់នឹងពេលនេះបានស្លាប់ ៧០០ នាក់ហើយ ស្របពេលដែលអឺរ៉ុបរិះគន់មហាយក្សចិន ​និងរុស្ស៊ី ថាជា «រនាំងឧបសគ្គ» នៃចលនាចូកស្តារប្រជាធិបតេយ្យក្នុងមីយ៉ាម៉ាឡើងវិញ ។

ព័ត៌មានពីទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី ១២ មេសានេះ សមាគមជួយអ្នកទោសនយោបាយមីយ៉ាន់ម៉ា (AAPP) ដែលជាអង្គការឯករាជ្យមួយ រាយការណ៍អំពីស្ថិតិនៃការស្លាប់ដោយសារអំពើហឹង្សានយោបាយកើនជាង ៧០០ នាក់ហើយ ដែលរួមមានមនុស្សជាង ៨០ នាក់បានស្លាប់នៅក្នុងការកម្ចាយបាតុករ នៅផាគោ ឬ ទីក្រុងហ៊ុងសាវឌី តំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ។

លោក ចូសេប បូរេល (Borrell) ប្រធាននាយកដ្ឋានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បាននិយាយអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាថា ប្រទេសនេះបានក្លាយជា «ការប្រណាំងប្រជែងអំណាចនយោបាយ» ជាទីតាំងភូមិសាស្ត្រនយោបាយចុងក្រោយបង្អស់រវាងមហាអំណាច ដោយលោក បូរេល សំដៅទៅលើប្រទេសចិន និងរុស្ស៊ី ដែលជាអ្នកគាំទ្រអាវុធធំជាងគេទី ១ និងទី ២ របស់មីយ៉ាន់ម៉ា រួមគ្នា«រារាំង»រាល់ការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីកុំឲ្យមានការអនុវត្តនូវការឡោមព័ទ្ធអាវុធដល់កងទ័ពមីយ៉ាន់ម៉ា ។

ទោះយ៉ាងណាក៏ដោយ លោក បូរេល និយាយថា វាជាការពិតដែលថា តម្លៃពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងមីយ៉ាន់ម៉ាគឺតិចណាស់ ស្ថិតិក្នុងឆ្នាំ ២០១៩ មានចំនួន ៧០០ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងប្រទេសចិនតែម្នាក់ឯងមានរហូតដល់ទៅ ១៩.០០០ លានដុល្លារអាមេរិក ប៉ុន្តែមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបបានសន្យាថា សហភាពអឺរ៉ុបនឹងបង្កើនការវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រសិនបើមីយ៉ាន់ម៉ាវិលត្រឡប់មករកមាគ៌ាប្រជាធិបតេយ្យវិញយ៉ាងឆាប់រហ័សវិញ ៕

រូបភាព AP

ប្រែសម្រួលពី ailynews.co.th/foreign/836668


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម