៨០ ម៉ោង របស់ក្រុមការងារ ហ៊ុន ម៉ាណែត សម្រេចភារកិច្ចដ៏ធំថ្មីមួយទៀតនៅកោះពេជ្រ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែមេសា ឆ្នាំ2021 ម៉ោង 11:28 នាទី ព្រឹក

Admin: សូរ្យរិទ្ធ៖

ដោយសារការកើនឡើងនូវអ្នកឆ្លងជំងឺកូវីដ-១៩ យ៉ាងគំហុកក្នុងដែនដីកម្ពុជាយើង ពិសេសនៅរាជធានីភ្នំពេញ ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែមសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ គឺត្រូវពង្រីកឲ្យអស់លទ្ធភាពក្នុងការជួយព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលផ្សេងៗទៀត ។

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី្ន បានដឹកនាំក្រុមការងារ បំពេញរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យការរៀបចំអគារមួយចំនួននៅកោះពេជ្រដែលមានគ្រែប្រមាណ ១៨០០គ្រែ ក្លាយជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩  ដែលដំណើរការធ្វើ ត្រឹម ៨០ ម៉ោង ។

 

ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុនី្ន បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ បើគ្មានការចូលរួមទាំងយប់ទាំងថ្ងៃរបស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ ។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏មិនភ្លេចថ្លែងអរគុណដល់អគ្គនាយកក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតឲ្យរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រ សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ ។

 

ចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ាណែត បានអំពាវនាវឲ្យបងប្អូនខ្មែរយើង អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ-១៩ ឲ្យអស់ពីទឹកដីខ្មែរយើង ៕

 រូបថតហ្វេសប៊ុក Hun Manet

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម