ហ្វូងមនុស្សធ្វើពិធីបង្ហូរពណ៌ទឹកដាក់ក្បាល ប្រាយុទ្ធ ទាមទារឲ្យចុះចេញពីតំណែង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី15 ខែមេសា ឆ្នាំ2021 ម៉ោង 4:34 នាទី ល្ងាច

ស្ថិតក្នុងស្ថានការណ៍កូវីដ-១៩ កំពុងរាតត្បាតខ្លាំងសឹងទូទាំងប្រទេស រដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងត្រៀមកោះប្រជុំបន្ទាន់មួយនៅថ្ងៃទី ១៦ មេសាស្អែកនេះ ដើម្បី Lock Down ប្រទេសដើម្បីគ្រប់គ្រងកូវីដ ។

ទន្ទឹមនឹងនេះ នៅម៉ោង ១៣.២០ នៅថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១ អ្នកយកព័ត៌មានបានរាយការណ៍ថា ក្រុម UNME of Anarchy ដែលជាមេដឹកនាំនៃបណ្តាញបានរៀបចំសកម្មភាព«បង្ហូរទឹកដាក់ក្បាលប្រាយុទ្ធ» ជាមួយក្បួនហែសង្ក្រាន្ត នឹងក្បួនដង្ហែពិធីបុណ្យសពសិប្បនិមិត្តរបស់នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តី ដែលមានព្រះសង្ឃកាន់រូបថតសខ្មៅលោក ប្រាយុទ្ធ ។ ពិធីមានប៉ាតម្សៅលាយជាមួយថ្នាំពណ៌ក្រុម ខៀវ និងបាញ់ទឹកដើម្បីអបអរសាទរថ្ងៃបុណ្យសង្ក្រាន្តឆ្នាំថ្មី នៅទល់មុខសាកលវិទ្យាល័យ រ៉ាចមង្គល, ផ្រះណៈខន ផ្លូវវិស្ណុលោក បង្ហួសទៅស្ពាននៅមុខវិមានរដ្ឋាភិបាល ដោយមានប្រជាជនដែលភាគច្រើនជាក្រុមអាវក្រហម និងនិស្សិតបានចូលរួមសកម្មភាពគួរឲ្យសប្បាយរីករាយ ។

នេះក៏ដើម្បីចូលរួមក្នុងការដាក់សម្ពាធដើម្បីបណ្តេញឧត្តមសេនីយ៍ ប្រាយុទ្ធ ឲ្យចេញពីតំណែងផងដែរ ព្រមទាំងអំពាវនាវឱ្យមានការដោះលែងមេដឹកនាំ និងសម្ព័ន្ធភាពប្រជាពលរដ្ឋដែលត្រូវបានកាត់ទោសតាមមាត្រា ១១២ ។ កម្លាំងប៉ូលិស​បិទ​របាំងផ្លូវ ដើម្បីទប់ទល់ជាមួយហ្វូងមនុស្ស ។

អាជ្ញាធរបានយកកុងតឺន័របិទចរាចរណ៍នៅលើផ្លូវពិស្ណុលោក និងផ្លូវផ្រះរ៉ាម ៥ រហូតដល់មុខវិមានរដ្ឋាភិបាល ។ សូមមើលរូបខាងក្រោម ។

ប្រភពពី naewna

ប្រែសម្រួលដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម