ជាមួយកូវីដ-១៩ កាន់តែប្រហែស កាន់តែឆ្លង! ឥណ្ឌាផ្ទុះឆ្លងមួយថ្ងៃជាង ២០០.០០០ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី16 ខែមេសា ឆ្នាំ2021 ម៉ោង 9:54 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ប្រទេសឥណ្ឌាចាប់ផ្តើមបារម្ភខ្លាំងក្រោយមានអ្នកឆ្លងមេរោគកូវីដ-១៩ ក្នុងមួយថ្ងៃចំនួនជាង ២០.០០០ នាក់ បំបែកស្ថិតិតាំងពីមានការរាតត្បាតលើកដំបូងមក ។ កាលពីថ្ងៃទី ១៤ ខែមេសា អ្នកឆ្លងកូវីដ-១៩ មានចំនួន ២០០.៧៣៩ នាក់ និងមានអ្នកស្លាប់ ១.០៣៨ នាក់ បើសរុបរយៈពេល ៧ ថ្ងៃមានអ្នកឆ្លងចំនួន ១៦៣.៧១៣ នាក់។

នៅឯមន្ទីរពេទ្យព្យាបាលពេញទៅដោយអ្នកជំងឺ និងមានកង្វះខាតឧបករណ៍វេជ្ជសាស្ត្រព្យាបាលសម្រាប់កំណើនអ្នកជំងឺច្រើនទៅៗ ។ ទាំងនេះអ្នកជំនាញនិយាយថា ះះមូលហេតុវិលទៅរកការរាលដាលយ៉ាងខ្លាំងវិញ គឺកើតចេញពីការបន្ធូរបន្ថយវិធានការបង្ការផ្សេងៗ ធ្វើឲ្យប្រជាជនភាគច្រើនឈប់ពាក់ម៉ាស ការប្រជ្រៀតគ្នា ភ្លេចគម្លាតពីគ្នា ជាដើម ។

ទន្ទឹមនឹងនេះដែរ នៅរដ្ឋ Maharashtra ជារដ្ឋដែលមានជាងគេបំផុតនៅឥណ្ឌា មានមនុស្សឆ្លងច្រើនបំផុត ត្រូវបានដាក់ចូលក្នុងការ LockDown នៅថ្ងៃមិញ (១៥ មេសា) ដើម្បីកាត់បន្ថយអត្រានៃការផ្ទុះជំងឺ ។ បច្ចុប្បន្ន ប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ១៤.១ លាននាក់ និងអ្នកស្លាប់ ១៧៣.១២៣ នាក់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម