លោក ហ្ស៊ី ជីនពីង ៖ «ពិភពលោកត្រូវការយុត្តិធម៌ មិនមែនអំណាច» ហើយកុំទៅបង្កើតច្បាប់លើប្រទេសដទៃ!!

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី20 ខែមេសា ឆ្នាំ2021 ម៉ោង 4:40 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

ប្រធានាធិបតីចិន ហ្ស៊ី ជីនពីង បានអំពាវនាវឱ្យមានការត្រួតពិនិត្យជាសកលស្មើភាពគ្នាថែមទៀត បញ្ជូនសញ្ញាទៅសហរដ្ឋអាមេរិកដែលកំពុងបង្កើតសម្ព័ន្ធមិត្តដើម្បីវាយប្រហារប្រទេសចិន និងគូប្រជែងរបស់ខ្លួន ។

ប្រធានាធិបតីចិន ហ្ស៊ី ជីនពីង ពោលនៅថ្ងៃទី ២០ មេសានេះថា ប្រព័ន្ធគ្រប់គ្រងទូទាំងពិភពលោកគួរមានភាពស្មើគ្នា និងយុត្តិធម៌ឲ្យច្រើនឡើង ហើយច្បាប់ដែលបានកំណត់ដោយប្រទេសណាមួយ ឬប្រទេសមួយចំនួន មិនអាចមកបង្ខំឲ្យអនុវត្តចំពោះប្រទេសដទៃបានទេ!

លោក ហ្ស៊ី បានថ្លែងបាឋកថាគន្លឹះរបស់លោកនៅក្នុងវេទិកាប្រចាំឆ្នាំ Boao Forum for Asia ដែលរៀបចំឡើងនៅទីក្រុងពួអាវ ខេត្តហៃណាន ដែលស្មើនឹងកិច្ចប្រជុំ WEF នៅដាវ៉ូសក្នុងជំនាន់របស់ចិន។ លោកក៏បានចង្អុលបង្ហាញថា «ការបង្កើតឧបសគ្គ និងជំរុញទំនាក់ទំនងអន្តរជាតិដែលធ្វើឱ្យអន្តរាយដល់អ្នកដទៃនិង គ្មានប្រយោជន៍ចំពោះអ្នកណាឡើយ» ។

«កិច្ចការអន្តរជាតិគួរតែត្រូវបានធ្វើឡើងតាមរយៈការចរចា និងការសន្ទនាគ្នា ហើយប្រទេសទាំងអស់គួរតែសម្រេចចិត្តជោគវាសនារបស់ពិភពលោកនាពេលអនាគត» ។ លោក ហ្ស៊ី បាននិយាយថា «ប្រទេសមួយ ឬប្រទេសពីរ បី មិនគួរបង្កើតច្បាប់របស់ខ្លួនលើប្រទេសដទៃទេ ហើយពិភពលោកមិនគួរត្រូវបាននាំយកគំនិតឯកតោភាគីនៃប្រទេសមួយចំនួនដែរ» ។

លោក ហ្ស៊ី បានមានប្រសាសន៍ថា «ពិភពលោកត្រូវការយុត្តិធម៌ មិនមែនអំណាច» ដោយមិនបញ្ជាក់ពីប្រទេសណាមួយ លោក ហ្ស៊ី បានមានប្រសាសន៍ថា «ប្រទេសធំៗ គួរតែបង្ហាញថាពួកគេមានទំនួលខុសត្រូវកាន់តែច្រើន» ។ «អ្វីដែលយើងត្រូវការនៅក្នុងពិភពលោកសព្វថ្ងៃ គឺយុត្តិធម៌មិនមែនជាអនុត្តរភាពនោះទេ» ។ ការត្រួតពិនិត្យអ្នកដទៃ ឬការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អ្នកដទៃ នឹងមិនត្រូវបានលើកទឹកចិត្តទេ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម