ប្រជាជនថៃសម្រុកដើរលេងក្នុងសង្ក្រាន្តឆ្នាំថ្មី គ្រាន់តែខេត្តថៃមួយ បានចំណូល ១.០០០លានបាត

ទេសចរណ៍ថ្ងៃអង្គារ៍ ទី20 ខែមេសា ឆ្នាំ2021 ម៉ោង 7:48 នាទី ល្ងាច

ក្រុមប្រឹក្សាឧស្សាហកម្មខេត្តត្រាតរបស់ថៃ បានបង្ហើបឱ្យដឹងថា ក្នុងឱកាសបុណ្យសង្ក្រាន្តឆ្នាំ ២០២១ ដែលបានឈប់ សម្រាក ៦-១០ ថ្ងៃ ដោយមានកត្តារួមទាក់ទាញភ្ញៀវទេសចរ ធ្វើឱ្យអ្នកទេសចរ ធ្វើដំណើរទៅខេត្តត្រាត នេះមានឥទ្ធិពលវិជ្ជមានទៅលើប្រាក់ចំណូលពីវិស័យទេសចរណ៍នេះ ដែលបានចំណាយក្នុងតំបន់ខេត្តត្រាតប្រមាណជា ១.០០០ លានបាត និងល្អសម្រាប់ប្រតិបត្តិករទេសចរណ៍ និងអាជីវកម្មនៅផ្នែកខាងក្រោមដែលកំពុងស្វែងរកប្រាក់ចំណូលដើម្បីទទួលបានប្រាក់ចំណូលមកវិញ ។

ប៉ុន្តែវាមានហានិភ័យដែលភ្ញៀវទេសចរធ្វើដំណើរមក ហើយគួរតែដឹងអំពីការការពារមេរោគកូវីដ-១៩ ដែលបញ្ហានេះទំនងជាមិនប៉ះពាល់ច្រើនទេ ដោយសារតែឥរិយាបថរបស់ភ្ញៀវទេសចរបានផ្លាស់ប្តូរ ហើយត្រៀមខ្លួនរស់នៅជាមួយការឆ្លងតាម រយៈការការពារខ្លួន ។ ខេត្តត្រាតបានចេញបទបញ្ជាឱ្យភ្ញៀវទេសចរ ត្រូវយកលិខិតត្រួតពិនិត្យកូវីដ-១៩ មកបង្ហាញមុន ៣ ថ្ងៃ ។ ទោះយ៉ាងណាសហគ្រិនបានត្រៀមខ្លួនទទួល យកនិងរង់ចាំរយៈពេល ១៤ ថ្ងៃដើម្បីជួយរដ្ឋាភិបាល និងខេត្តក្នុងការគ្រប់គ្រងជំងឺនេះ ៕

បកប្រែដោយ សាវុឌ្ឍ

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម