សប្បាយជំនួសតែម្តង គ្រាន់តែផុត LockDown ភ្លាម ប្រជាជនអង់គ្លេសចេញកម្សាន្ត ត្រឹមមួយសប្តាហ៍ចំណាយរហូតដល់...

ទេសចរណ៍ថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2021 ម៉ោង 11:14 នាទី ព្រឹក

admin សូរ្យរិទ្ធ៖

ប្រជាជនអង់គ្លេសចាប់ផ្តើមមានក្តីសប្បាយរីករាយ បាននាំគ្នាប្រើជីវិតនៅខាងក្រៅផ្ទះ ក្រោយពីបញ្ចប់វិធានការ LockDown (បិទការធ្វើដំណើរ) និងបិទទីទេសចរណ៍ រហូតគេប្រមើល៍មើលការចំណាយប្រាក់ មួយសប្តាហ៍កន្លងមកមានដល់ ២.៨០០ លានផោន ស្មើប្រមាណ ៤០០០ លានដុល្លារ នេះជាក្តីសង្ឃឹមថ្មី នៃដំណើរការសេដ្ឋកិច្ចជាបណ្តើរៗដែលញាំញីដោយមេរោគរាតតត្បាតកូវីដ-ជាង ១ឆ្នាំនៅទូទាំងប្រទេស ។

មនុស្សជាច្រើនបានចេញទៅទិញទំនិញនៅក្នុងហាងផ្សេងៗ ដោយសារការស្នាក់នៅផ្ទះដ៏យូរសប្តាហ៍ដើម្បីការពារការរាត ត្បាតកូវីដ-១៩ ធ្វើឲ្យប្រជាជនមួយចំនួន ទៅកម្សាន្តកន្លែងផ្សេងៗ សួនសាធារណៈ ឆ្នេរសមុទ្រ និងផ្សារទំនើប ជាដើម ។

ក្រៅពីនេះ មនុស្សបានទៅកន្លែង pub (ហាងស្រា) ដែលតួលេខបង្ហាញថា ៥០.០០០ កន្លែងលក់ស្រាបៀរទូទាំងអង់គ្លេស លក់បាន ៦លានកែវធំ  និងគ្រាន់តែមួយថ្ងៃ ថ្ងៃទី១៧ មេសាបានច្រើនលានកែវទៀត ប្រជាជនខ្លះបានទិញយកទៅផ្ទះ ។

ទោះយ៉ាងណា នៅប្រទេសវ៉េល ស្កុតលែន នៅបិទ (LockDwon) នៅឡើយ ទាល់តែដល់ថ្ងៃទី ២៦ មេសា ហើយថ្ងៃទី ៣០ មេសា សម្រាប់អៀរឡង់ខាងជើង ។

នៅកម្ពុជាយើងសង្ឃឹមថា បើប្រជាជនយើងគោរពអនុវត្តបានការបិទខ្ទប់របស់រាជរដ្ឋាភិបាលទាំងអស់គ្នា ត្រឹមតែ ១៤ ថ្ងៃពិតជាមិនយូរទេ ស្រុកទេសយើងនឹងបានសប្បាយរីករាយ បានជួបជុំគ្រួសារ និងបានដើរកម្សាន្ត ទេសចរណ៍​ឡើងវិញ ព្រោះកម្ពុជាយើងជាប្រទេសសម្បូរទៅដោយទីស្ថានទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌ រួមទាំងខេត្តជាប់មាត់សមុទ្រផងដែរ ពេលនោះសេដ្ឋកិច្ចសង្គមចាប់ផ្តើមបោះជំហានបណ្តើរៗ ហើយសេដ្ឋកិច្ចគ្រួសារក៏ចាប់ផ្តើមសើមឡើងវិញផងដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម