សប្បាយចិត្តពន់ពេក លើកដំបូងហើយដែលមានឣ្នកជាសះស្បើយចំនួន ២៣៩នាក់ សូមជូនបេះដូងបរិសុទ្ធដល់គ្រូពេទ្យយើង

ព័ត៌មានសង្គមថ្ងៃពុធ ទី21 ខែមេសា ឆ្នាំ2021 ម៉ោង 1:50 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

មួយថ្ងៃៗ ប្រជាជនរង់ចាំអ៊ុតតែតួលេខឆ្លង និងជាសះស្បើយពីក្រសួងសុខាភិបាល ថាតើ ២ ខ្ទង់ ឬ ៣ខ្ទង់ ភាគច្រើនក្នុងរយៈពេលប៉ុន្មានជិតមួយខែហើយ តួលេខអ្នកឆ្លង ៣ ខ្ទង់រហូត តែទោះយ៉ាងណា គ្រូពេទ្យយើងទាំងអស់ ពិសេសនៅរាជធានីភ្នំពេញ ប្រឹងប្រែងព្យាបាលគ្មានពេលសម្រាក ទើបថ្ងៃទី ២០ មេសា មានអ្នកជាសះស្បើយ ២៣៩ នាក់ និងអ្នកឆ្លងនៅតែខ្ទង់រយ គឺ ៣០៣ នាក់ តែទោះជាជាប៉យម្មានក៏ដោយ ច្រើន តិចក៏ដោយ ក៏ជាគុណសម្បត្តិធំធេងណាស់របស់គ្រូពេទ្យខ្មែរយើង ដែលយកបេះដូង និងឆន្ទៈបរិសុទ្ធមកបំពេញភារកិច្ច មិនមែនធ្វើដើម្បីតែបុគ្គលណាទេ គឺដើម្បីប្រជាពលរដ្ឋរស់ ហើយប្រជាពលរដ្ឋក៏សប្បាយចិត្តនៅពេលឃើញជាសះស្បើយច្រើនយ៉ាងនេះ ។

បម្រាមគោចរ និងវិធានការបិទខ្ទប់របស់រាជរដ្ឋាភិបាលនៅសល់ ៧ ថ្ងៃទៀត (២៨ មេសា) ចូរបងប្អូនចូលរួមឲ្យម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់ ៣ការពារ និង ៣កុំ ក្រោមកិច្ចដឹកនាំដ៏ភ្លឺស្វាង មោះមុតរបស់សម្តេច ហ៊ុន សែន និងក្រសួងសុខាភិបាល ប្រសិនជាយើងទាំងអស់គ្នាអនុវត្តបាន នុះការបិទខ្ទប់ និងបម្រាមគោចរនឹងដកចេញហើយ ផ្ទុយទៅវិញ បើនៅតែមិនគោរពវិធានការទេ រាជរដ្ឋាភិបាលនៅតែអនុវត្តវិធានការបន្ត ។

យើងនាំគ្នាបន់ស្រន់ សូមឲ្យការឆ្លងថយចុះរហូតទាល់ទេផុតអស់ ហើយនិងគ្មានអ្នកស្លាប់ នុះយើងនឹងចាប់ផ្តើមកសាងសេដ្ឋកិច្ច ទាំងសង្គម និង គ្រួសារ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម