អស់សង្ឃឹមនឹងវាសនានាវិក ៥៣ នាក់

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី25 ខែមេសា ឆ្នាំ2021 ម៉ោង 10:38 នាទី ព្រឹក

ប្រែសម្រួលពី naewna

ដោយ សាវុឌ្ឍ៖

ម្សិលមិញ (២៤ មេសា) ក្តីសង្ឃឹមមួយបានកើតឡើង ក្រោយពីអ្នករុករកនាវាមុជទឹករបស់កងទ័ពឥណ្ឌូនេស៊ី បានប្រទះឃើញប្រេងអណ្តែតលើផ្ទៃទឹតសមុទ្រ ស្ថិតផ្តុំបរិវេណសមយុទ្ធប្រព័ន្ធបាញ់កាំជ្រួច (តូប៉េដូ) របស់នាវា ។

នៅថ្ងៃទី ២៥ មេសានេះ ព័ត៌មានពីកងទ័ពឥណ្ឌនេស៊ីបានបញ្ជាក់ថា នាវាមុជទឹកដែលបាត់នោះ បានលិចទៅក្រោមសមុទ្រជាមួយនឹងនាវិក ៥៣ នាក់ ។ មុននេះអាជ្ញាធរបាននិយាយថា នាវាមុជទឹកនៅសល់អុកស៊ីហ្សែនត្រឹមថ្ងៃសៅរ៍ ម្សិលមិញ (២៤ មេសា) ហើយនិងលិចក្នុងជម្រៅ ៦០០-៧០០ ម៉ែត្រ ។

លោកឧត្ដមសេនីយ៍ទោ យូដូ ម៉ាកូណូ បាននិយាយក្នុងសន្និសីទសារព័ត៌មាននៅកោះបាលីថា ប្រសិនបើមានការផ្ទុះនាវា នឹងត្រូវមានបំណែកៗ ហើយប្រព័ន្ធត្រួតពិនិត្យសូឡាត្រូវចាប់សំលេងបាន ក្នុងករណីនេះនាវាអាចនឹងលិចទៅយឺតៗ ពីជម្រៅ ៣០០-៤០០ និង ៥០០ ម៉ែត្រ រីឯជម្រៅទឹកសមុទ្រមានត្រឹមតែ ៨៥០ ម៉ែត្រប៉ុនណោះ ។

ឧត្តមនាវី យូដូ បានបន្ថែមថា«ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានរកឃើញបំណែកនិងវត្ថុពីទីតាំងចុងក្រោយដែលនាវាមុជទឹកនេះបានលិចទៅក្រោមទឹក» ។

ឧត្តមសេនីយ៍ យូដូ បានបង្ហាញអ្នកសារព័ត៌មានឱ្យក្រឡេកមើលវត្ថុដែលមន្រ្តីបានរកឃើញមកទល់ពេលនេះ រួមមាន បំណែកបំណែកកាំជ្រួច កម្រាលព្រំ សង្ឃឹមថានឹងស្វែងរកអ្នកនៅរស់ក្នុងចំណោមនាវិក ៥៣ នាក់ ។ ឥឡូវយើងប្តូរពាក្យពី «នាវាមុជទឹកដែលបាត់» ទៅជា «នាវាមុជទឹកលិចចូលសមុទ្រ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម