អ្នកស្រាវជ្រាវបរទេសសិក្សាឃើញថា អ្នកចាក់វ៉ាក់សាំង«១ដូស» បានបន្ថយការឆ្លងរាលដាលក្នុងគ្រួសារបាន ៥០% ស្របនឹងចក្ខុវិស័យរបស់សម្តេចតេជោថា បើកចំហការចាក់វ៉ាក់សាំងយ៉ាងប្រញាប់ជូនប្រជាជនក្នុងក្រុងភ្នំពេញ

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី29 ខែមេសា ឆ្នាំ2021 ម៉ោង 8:53 នាទី ល្ងាច

ដោយ សូរ្យរិទ្ធ៖

ការសិក្សារចុងក្រោយរបស់អ្នកជំនាញអង់គ្លេសបង្ហាញថា អ្នកដែលទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ មួយម្ជុល ទោះជាឆ្លងមេរោគហើយក៏ដោយ ក៏មានប្រសិទ្ធភាព និងលទ្ធភាពបន្ថយការឆ្លងទៅមនុស្សក្នុងគ្រួសារបាន ៥០% ស្របពេលដែលសហរដ្ឋអាមេរិកផ្សាយថា អ្នកមានអាយុខ្ពស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានថយចុះ ប្រសិនបើបានចាក់វ៉ាក់សាំងរួចហើយ ។

ស្របនឹងប្រសាសន៍ថ្មីៗ ក៏ដចចក្ខុវិស័យដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា យើងត្រូវបើកចំហការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាជនក្នុងទីក្រុងភ្នំពេញ ពីព្រោះជាទីកន្លែងដែលមានការឆ្លងសហគមន៍ ២០ កុម្ភៈច្រើនជាងខេត្ត-ក្រុងនានា ។

ទីភ្នាក់ងារព័ត៌មាន BBC ផ្សាយថា របាយការណ៍សិក្សាស្រាវជ្រាវបានបញ្ជាក់ថា អាជ្ញាធរសុខាភិបាលអង់គ្លេស (PHE) បានបញ្ចប់ការស្រាវជ្រាវនេះ ដោយបញ្ជាក់ពីការចាក់វ៉ាក់សាំង គ្រាន់តែមួយដូសនៃ Pfizer / BioNTech ឬ AstraZeneca បានកាត់បន្ថយឱកាសនៃការឆ្លងកូវីដ-១៩ ដល់សមាជិកគ្រួសារបាន ៣៨-៤៩% ។

តាមរយៈការពិសោធន៍ស្រាវជ្រាវនេះ ត្រូវបានគេសង្កេតឃើញក្នុងកំឡុងពេលបុគ្គលណាក៏ដោយដែលឆ្លងវីរុស ៣ សប្តាហ៍ក្រោយពីបានវ៉ាក់សាំងការពារកូវីដ-១៩ ដូសដំបូងហើយនោះ នោះនឹងកាត់បន្ថយឱកាសនៃការចម្លងវីរុសទៅសមាជិកគ្រួសារយ៉ាងតិចក៏ ៣៨-៤៩% ដែរ បើប្រៀបធៀបនឹងមនុស្សដែលមិនបានទទួលវ៉ាក់សាំងសោះ ដែលចំណុចនេះមានប្រសិទ្ធភាពវ៉ាក់សាំង បន្ទាប់ពីចាក់ហើយបាន ១៤ ថ្ងៃ ។

ការស្រាវជ្រាវពីការប្រើប្រាស់ជាក់ស្តែងនៅចក្រភពអង់គ្លេសបានរកឃើញថា វ៉ាក់សាំង Pfizer / BioNTech ឬ AstraZeneca តែមួយដូស បានកាត់បន្ថយអ្នកឆ្លងកូវីដ-១៩ ស្ទើរតែ ២ ក្នុង ៣ ហើយមានប្រសិទ្ធភាពការពារការស្តែងអាការក្រោយឆ្លងបាន ៧៤% ។

រដ្ឋមន្ត្រីសុខាភិបាលលោក Matt Hancock បានមានប្រសាសន៍ថា៖ «នេះជាដំណឹងល្អណាស់ព្រោះមនុស្សគ្រប់គ្នាដឹងរួចហើយថា វ៉ាក់សាំងការពារអាចជួយសង្គ្រោះជីវិតមនុស្សបាន ហើយការស្រាវជ្រាវនេះក៏បង្ហាញផងដែរថាប្រសិទ្ធភាពកើតឡើងលើពិភពលោកហើយពិតហើយ» ។

ស្របពេលដែលស្ថានការណ៍នៅសហរដ្ឋអាមេរិក មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺអាមេរិក (CDC) បានចេញការស្រាវជ្រាវថ្មីស្របនឹងរបាយការណ៍សុខាភិបាលរបស់អង់គ្លេសបានរកឃើញថា ទាំងវ៉ាក់សាំង Pfizer និង Modena បានកាត់បន្ថយអត្រាចូលមន្ទីរពេទ្យរបស់មនុស្សចាស់អាយុ ៦៥ ឡើងទៅ បានដល់ ៩៤% ៕

ប្រភព springnews


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម