ក្តុកក្តួលណាស់ ទុក្ខជាន់ទុក្ខ ឥណ្ឌាកំពុងតស៊ូជាមួយកូវីដ ឆ្លៀតឆេះមន្ទីរពេទ្យទៀតស្លាប់ ១៨នាក់

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី01 ខែឩសភា ឆ្នាំ2021 ម៉ោង 7:18 នាទី ល្ងាច

អ្នកជំងឺកូវីដ-១៩ យ៉ាងហោចណាស់ ១៦ នាក់ និងគ្រូពេទ្យ ២ នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គិភ័យឆេះមន្ទីរពេទ្យមួយដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងទីក្រុងផារុត រដ្ឋគុតរ៉ាច ប្រទេសឥណ្ឌា ។ ក្នុងរូបភាពបង្ហាញពីភាពហិនហោចនៅក្នុងមន្ទីរពេទ្យ កន្លែងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ដែលអគ្គីភ័យឆេះ នៅថ្ងៃទី ១ ឧសភានេះ ។

ខណៈពេលកើតហេតុនោះ មានអ្នកជំងឺកូវីដ ៥០ នាក់ដែលព្យាបាលនៅទីនោះ ជាអគារ ៤ ជាន់ ។ ប៉ូលិសត្រួតពិនិត្យរកឃើញមូលហេតុពីឆ្លងចរន្តនៅបន្ទប់ ICU ។

នេះពិតស៊យប៉ះស៊យ ពីព្រោះមុននេះ នៅថ្ងៃទី ២៣ មេសាកន្លងទៅ ក៏មានឆេះមន្ទីរពេទ្យមួយកន្លែងដែរនៅក្នុងទីក្រុងម៉ុមបៃ បណ្តាលឲ្យអ្នកជំងឺកូវីដ-១៩ ស្លាប់ ១៣ នាក់ និងប៉ុន្មានថ្ងៃក្រោយមកមានស្លាប់បន្ត ២២ នាក់ទៀត ៕

ប្រភពពី matichon

ដោយ ពិសិទ្ធ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម