តើប្រទេសណាខ្លះចាក់វ៉ាក់សាំង free ឲ្យអ្នកទេសចរ ដើម្បីស្តារសេដ្ឋកិច្ច ?

ទេសចរណ៍ថ្ងៃអាទិត្យ ទី02 ខែឩសភា ឆ្នាំ2021 ម៉ោង 5:21 នាទី ល្ងាច

ប្រែសម្រួលពីវេបសាយ springnews

ដោយ សូរ្យរិទ្ធ

«ទេសចរណ៍វ៉ាក់សាំង (Vaccine Tourism)» ឬទេសចរណ៍វេជ្ជសាស្រ្ត នៅក្នុងពិភពនៃការរីករាលដាលកូវីដ-១៩ គឺជាគំនិតគួរឱ្យចាប់អារម្មណ៍មួយ ព្រោះអាចយកមកប្រើប្រាស់ដើម្បីធ្វើអោយវិស័យទេសចរណ៍មានភាពរស់រវើកឡើងវិញ តាមរយៈការផ្តល់កញ្ចប់ធ្វើដំណើរជាមួយការចាក់វ៉ាក់សាំង Free ជាពិសេសនៅក្នុងប្រទេសដែលមានវ៉ាក់សាំងគ្រប់គ្រាន់ ។

ប្រទេសម៉ាល់ឌីវ

ប្រទេសម៉ាល់ឌីវជាប្រទេសដំបូង មានគោលនយោបាយបែបនេះ ដោយបង្កើតរូបភាពជា «V3» គឺ 1. Visit, 2. Vaccinate 3. Vacation (ទស្សនកិច្ច, ចាក់វ៉ាក់សាំង, សម្រាកកម្សាន្ត) ។ គេនឹងចាក់វ៉ាក់សាំងឲ្យភ្ញៀវទេសចរទាំង ២ ដូស ដែលបានធ្វើដំណើរមកក្នុងប្រទេសនេះ ។

មានន័យថា នៅពេលភ្ញៀវចាក់វ៉ាក់សាំងទាំង ២ដូសរួចហើយ អាចនៅក្នុងប្រទេសម៉ាល់ឌីវបានច្រើនសប្តាហ៍ ពេលនោះភ្ញៀវនឹងចាយប្រាក់ច្រើននៅក្នុងប្រទេសនេះ ។

វ៉ាក់សាំងដែលប្រទេសម៉ាល់ឌីវចាក់ជូនភ្ញៀវគឺ កូវីសេល (Covishield) ពីឥណ្ឌា ។ ម៉ាល់ឌីវធ្វើដូច្នេះបាន គឺដោយសារមានផ្ទៃដីតូច និងមានប្រជាជនត្រឹម ៥ សែននាក់ប៉ុនណោះ ធ្វើឲ្យគ្មានបញ្ហានឹងការទិញវ៉ាក់សាំង ។

ចាប់តាំងពីកូវីដ-១៩ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ អាជីវកម្មធ្វើដំណើរទូទាំងពិភពលោកស្ទើរតែសន្លប់ហើយ ដោយសារតែការ LockDown ការធ្វើដំណើរ បានធ្វើឱ្យចំនួនភ្ញៀវទេសចរនៅទូទាំងពិភពលោកមានការថយចុះ ៧៣% ខ្លះសឹងតែ ១០០% ដូច្នេះគំនិតនៃទេសចរណ៍វ៉ាក់សាំង បង្កើតឡើងមក ត្រូវបានគេជំរុញឱ្យក្លាយជាការពិតនៅក្នុងប្រទេសមួយចំនួន ។

សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក ទោះបីជាប្រទេសធំមួយក៏ដោយ ក៏អាចធ្វើដំណើរទៅចាក់វ៉ាក់សាំងបាននៅរដ្ឋខ្លះដែរ ដូចជា រដ្ឋអាឡាស្កា (Alaska) មានចំនួន ៤១,១% នៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងរួច ។ លោក ម៉ាយ ដាន់លីវី អភិបាលរដ្ឋអាឡាស្កា បាននិយាយថា ប្រសិនបើភ្ញៀវទេសចរមកអាឡាស្កា មនុស្សគ្រប់គ្នានឹងត្រូវចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ គឺវ៉ាក់សាំង Pfizer និង Moderna ដោយភ្ញៀវទេសចរបរទេសនិងទេសចរអាមេរិក ចាប់តាំងពីថ្ងៃទី ១ ខែមិថុនាខាងមុខនេះ នៅព្រលានយន្តហោះធំៗ ចំនួន ៤ ដោយចាប់ផ្តើមសាកល្បងនៅចុងខែមេសានេះហើយ ។

ក្រៅពីនេះ រដ្ឋញូវយ៉កបានបើកចំហសម្រាប់អ្នកកាន់ទិដ្ឋាការអាមេរិក ទាំងជនបរទេសផងដែរដែលអាចទទួលបាន វ៉ាក់សាំងការពារ-១៩ ទាំងពីរ Pfizer និង Moderna ដោយឥតគិតថ្លៃ ។ ញូវយ៉កបើកទទួល Walk-in ពីជុំវិញពិភពលោក ហើយញូវយ៉កនឹងបើកទីក្រុងជម្រើសពេញលេញ (Full Option) នៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ខណៈពេលដែលរដ្ឋតិចសាស់ រដ្ឋអារីហ្សូណា និងរដ្ឋលូអ៊ីសសៀណា (Louisiana) ក៏មានគោលនយោបាយស្រដៀងគ្នា វាខុសគ្នានៅក្នុងព័ត៌មានលម្អិតតិចតួច ។

ប្រទេសអឺរ៉ុបមួយចំនួន

ខណៈពេលដែលនៅអឺរ៉ុបមានភាពលេចធ្លោ គឺប្រទេសស៊ែប៊ីនឹងចាប់ផ្តើមសាកល្បងចាក់វ៉ាក់សាំងឲ្យភ្ញៀវទេសចរបរទេស ព្រោះជាប្រទេសដែលមានវ៉ាក់សាំងច្រើនជាងតម្រូវការរបស់ប្រជាជន ។ វ៉ាក់សាំងចាក់ឲ្យភ្ញៀវទេសចរគឺ Pfizer, AstraZeneca(អង់គ្លេស-ឥណ្ឌា), Sputnik V(របស់រុស្ស៊ី) និង SinoFarm (របស់ចិន) កាលពីខែមីនាកន្លងមក ។ នេះគឺជាជោគជ័យដ៏ធំមួយក្នុងការបើកប្រទេសស៊ែប៊ី គេសង្កេតឃើញថា ភ្ញៀវទេសចរជាច្រើនបានមកចាក់វ៉ាក់សាំងមានចំនួនច្រើន ។

ក្រៅពីនេះ ប្រទេសន័រវេស និង ទួរគី មានរៀបចំ Tour ទៅចាក់វ៉ាក់សាំងនៅប្រទេសរុស្ស៊ី អត្រាទេសចរណ៍រួមមានតម្លៃចាក់វ៉ាក់សាំង ដូច្នេះប្រសិនបើនរណាម្នាក់ជ្រើសរើសវិធីនេះ អាចនឹងត្រូវត្រៀមប្រាក់ច្រើនគួរសម ពីព្រោះអ្នកត្រូវធ្វើដំណើរត្រូវឆ្លងកាត់ប្រទេសជាច្រើន ហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើររហូតដល់ ២២ ថ្ងៃ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា ជាការសម្រាកលម្ហែកាយទៅចុះ ។

ប្រទេសកោះនៅក្នុងមហាសមុទ្រ

បារបេដូស (Barbados) ជាប្រទេសកោះនៅក្នុងមហាសមុទ្រការីបបៀន (Caribbean) មានផ្ទៃដី ៤៣៩ គីឡូម៉ែត្រក្រឡា ក្នុងមហាសមុទ្រអាត្លង់ទិក ប្រជាជនបានទទួលវ៉ាក់សាំង ២៥% មានគោលនយោបាយវ៉ាក់សាំង Tour គឺវ៉ាក់សាំង AstraZeneca និងចាក់ឲ្យយ៉ាងតិច ១ ដូស ជាការស្វាគមន៍ភ្ញៀវទេសចរ ។

ប្រទេសសាធារណរដ្ឋម៉ូរីធីស (Mauritius) ជាប្រទេសកោះនៅក្រៅឆ្នេរអាហ្វ្រិកក្នុងមហាសមុទ្រឥណ្ឌា ស្ថិតនៅខាងកើតម៉ាដាហ្គាស្កា ប្រមាណ ៩០០ គីឡូម៉ែត្រ មានប្រជាជនបានទទួលចាក់វ៉ាក់សាំង ៩,២% មានគោលនយោបាយវ៉ាក់សាំង Tour សម្រាប់ភ្ញៀវសុំលិខិតឆ្លងដែនរយៈពេលវែង និងមានអាយុ ១៨ ឆ្នាំឡើង បានទទួលទេសចរណ៍មួយឆ្នាំ និងមានសិទ្ធិទទួលចាក់វ៉ាក់សាំងឥតគិតថ្លៃ គឺវ៉ាក់សាំងកូវីសេល (Covishield) និងវ៉ាក់សាំងកូវ៉ាស៊ីន (COVAXIN) របស់បារ៉ាត់ បាយអូថិក (Bharat Biotech) ពីឥណ្ឌា ។

ប្រទេសមជ្ឈិមបូព៌ា HUB

មានគោលនយោបាយចាក់វ៉ាក់សាំងឲ្យមនុស្សឥតគិតថ្លៃ និង ក៏ត្រូវបានចែករំលែកជាមួយភ្ញៀវទេសចរដែលធ្វើដំណើរទៅកាន់ប្រទេសនោះដែរ មានដូចជា ប្រទេសសហរដ្ឋអារ៉ាប់ អេមីរ៉ាត(UAE) មានទីក្រុងឌូបៃផ្តល់ការចាក់វ៉ាក់សាំងឥតគិតថ្លៃសម្រាប់ភ្ញៀវទេសចរ ។

អ្វីដែលប្រទេសនេះឆ្លាត គឺគេបានទទួ៍លភ្ញៀវទេសចរជុះយន្តហោះរបស់ Emirates (ជើងហោះហើររបស់ឌូបៃ) មកកម្សាន្ត និងបានចំណាយទៅលើសណ្ឋាគារ និងទីកន្លែងកម្សាន្តជាច្រើន បើប្រៀបធៀបគឺវាស្រដៀងគ្នាទៅនឹងការវិនិយោគមួយដែលបានប្រគល់ប្រាក់រាប់ម៉ឺនដុល្លារដល់ប្រទេសដូច្នោះដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម