ស៊ុបភើ ផូល ស្ទង់មតិនៅថៃ តើរើសនរណាជានាយកដ្ឋមន្ត្រី?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី03 ខែឩសភា ឆ្នាំ2021 ម៉ោង 3:50 នាទី ល្ងាច

ប្រភព Super Poll + springnews

ដោយ សូរ្យសែង

ថ្ងៃនេះវិទ្យាស្ថានស្រាវជ្រាវ SUPER POLL នៅប្រទេសថៃ បានធ្វើការស្ទង់មតិមួយ បង្ហាញពីលទ្ធផលនៃរឿងរ៉ាវ មេដឹកនាំក្នុងបរិការនៃការឆ្លងវីរុសកូវីដ-១៩ សព្វថ្ងៃនេះ ដែលមានប្រធានបទថា «ប្រសិនបើថ្ងៃនេះអាចជ្រើសរើសបាន នឹងរើសអ្នកណាធ្វើជានាយករដ្ឋមន្រ្តី?»

ធ្វើការស្ទាបស្ទង់មតិសាធារណៈលើគ្រប់មុខប្រជាជនមានអាជីពទាំងអស់នៅទូទាំងប្រទេសថៃ តាមរយៈការធ្វើគម្រោងសម្រាប់ការស្រាវជ្រាវបរិមាណ (Quantitative Research) និងការស្រាវជ្រាវគុណភាព(Qualitative Research) ១.២២៤ គំរូ ។ ដំណើរការពីថ្ងៃទី ២៤ មេសា ដល់ ១ ឧសភា មានដូចខាងក្រោម៖

ប្រសិនបើថ្ងៃនេះជ្រើសរើសបាន នឹងរើសអ្នកណាធ្វើជានាយករដ្ឋមន្រ្តី

លំដាប់ទី ១ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា ៤២,៦%

លំដាប់ទី ២ លោកស្រី សុដារ៉ាត់ លេយុរ៉ាផាន់ ២៣,៨%

លំដាប់ទី ៣ លោក ភិថា លីមចារើនរ៉ាត់ ៩,៦%

លំដាប់ទី ៤ ផ្សេងៗ ២៤,០%

 

ប្រសិនបើថ្ងៃនេះជ្រើសរើសបាន នឹងរើសគណបក្សណា

លំដាប់ទី ១ គណបក្សផៈឡាំងប្រៈឆារ៉ាត់ (ថាមពលប្រជាពលរដ្ឋ) ៣៧,៩%

លំដាប់ទី ២ គណបក្ស«កាវក្លៃ» (ឈានមុខ) ១១,៣%

លំដាប់ទី ៣ គណបក្ស «ថៃសាងថៃ» (ថៃបង្កើតថៃ) ១០,០%

លំដាប់ទី ៤ គណបក្ស «ភឿថៃ» (ដើម្បីថៃ) ៩,៥%

លំដាប់ទី ៥ ផ្សេងៗ ៣១,៣%

 

លក្ខណៈមេដឹកនាំប្រយុទ្ធជាមួយកូវីដ ដែលប្រជាជនចង់បាន

លំដាប់ទី ១ ជួយប្រជាជនដោយលឿនរហ័ស ៦៩,៩%

លំដាប់ទី ២ ឯកភាពបញ្ជាការគ្រប់គ្រងគ្រប់យោបល់ ៦៥,៣%

លំដាប់ទី ៣ ដាច់ខាត ច្បាស់លាស់ ៦១,៧%

លំដាប់ទី ៤ ស្មោះត្រង់ សុចរិត មិនកឹបកេង ៥៧,៥%

លំដាប់ទី ៥ បើកចិត្តទូលាយ ទទួលស្តាប់គ្រប់វិស័យ ៥៧,២%

លំដាប់ទី ៦ យកមនុស្សល្អ ពូកែ មកជួយធ្វើការ ៥៧,២%

លំដាប់ទី ៧ ជាមេដឹកនាំដែលពឹងពាក់បាន ៥៤,៨%

លំដាប់ទី ៨ យល់ពីព័ត៌មាន និងប្រើប្រាស់ ៤៣,៣%

លំដាប់ទី ៩ សម្រេចចិត្តម៉ឺងម៉ាត់ មិនខ្លាចបាត់អំណាច ៤៣,៣%

លំដាប់ទី ១០ ធ្វើជាម្ចាស់ខ្លួនឯង អ្នកណាស្អីក៏ស្អីទៅ ៤០,៨%

យោបល់ចំពោះមេដឹកនាំប្រទេស និងប្រមុខមន្ត្រីរាជការ ក្នុងស្ថានការណ៍កូវីដ-១៩ រលកថ្មី

លំដាប់ទី ១ ត្រូវការមេដឹកនាំដែលដាច់ខាត និងភាពទទួលខុសត្រូវខ្ពស់ ៩៤,១%

លំដាប់ទី ២ ចាប់កំហុសចំពោះមន្ត្រីរដ្ឋាភិបាលចំពោះការធ្វេសប្រហែស និងអំពើពុករលួយ ៩២,៤%

លំដាប់ទី ៣ មេដឹកនាំក្នុងវិធីប្រជាធិបតេយ្យ ដែលបើកទូលាយស្តាប់ និងចូលរួមគ្រប់វិស័យ ៨៤,២%

លំដាប់ទី ៤ មេដឹកនាំដែលតឹងរឹងបង្ខំឲ្យប្រើច្បាប់ពិតៗ ៨៣,៥%

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម