សូមជ្រាបបងប្អូន អាជីវកម្មមានហានិភ័យ ហាមបើក... ការជួបជុំ KTV បៀហ្គាឌិន រង្គសាល ម៉ាស្សា ឌីស្លូថេក ក្លឹបហាត់ប្រាណ ។ល។ 

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែឩសភា ឆ្នាំ2021 ម៉ោង 8:42 នាទី ល្ងាច

អត្ថបទ សូរ្យរិទ្ធ៖

នៅរសៀលថ្ងៃនេះ (៤ ឧសភា) ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំបន្ថែម បន្ទាប់ពីបានបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ-តាខ្មៅ ខេត្តកណ្តាលនាថ្ងៃទី ៦ ឧសភាតទៅ ក្នុងគោលបំណងពង្រឹងការការពារការរាត​ត្បាតនៃមេរោគកូវីដ-១៩ ដ៏កាចសាហាវនេះ រាជរដ្ឋាភិបាលបានណែនាំយ៉ាងលម្អិត ។

សេចក្តីណែនាំដែលមានចំនួន ៥ ទំព័រ និង ១៤ ចំណុច ប្រមុខរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ចំពោះអភិបាលនៃគណៈ​អភិបាលរាជធានីភ្នំពេញ និង អភិបាល នៃគណៈអភិបាលខេត្តកណ្តាល យកចិត្តទុកដាក់នូវវិធានការចាំបាច់ និងសមស្រប ដោយផ្អែកតាមកម្រិតនៃការឆ្លងរាលដាលមេរោគ រួមទាំងពង្រឹងការត្រួតពិនិត្យការធ្វើដំណើរចេញ-ចូលតំបន់ក្រហម, លឿងទុំ ដើម្បីកុំឲ្យឆ្លងរាលទៅតំបន់ផ្សេងទៀត ។

ចំណុចទី ៨ នៃខ្លឹមសារសេចក្តីណែនាំបានចែងថា ត្រូវយកចិត្តទុកដាក់រឹតត្បឹត ឬ ហាមឃាត់ការជួបជុំ សកម្មភាពការងារ ឬអាជីវកម្មដែលមានហានិភ័យ នៃការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ មានដូចជា ខារ៉ាអូខេ រង្គសាល(បារ) ឌីស្កូថេក បៀហ្គាឌិន រមណីយដ្ឋាន និងសួនកម្សាន្ត ម៉ាស្សា ហាងលក់សេពគ្រឿងស្រវឹងគ្រប់ប្រភេទ រោងភាពយន្ត រោងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ មជ្ឈមណ្ឌលកីឡា ។

ចំពោះរោងចក្រ សហគ្រាស ជាពិសេសរោងចក្រវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និផលិតផលធ្វើដំណើរការបូប នោះជាភារកិច្ចរបស់ក្រសួងការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈជីវៈ និងក្រសួងសុខាភិបាល ដោយមានការពិគ្រោះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាចេញសេចក្តីណែនាំអំពីវិធានការចាំបាច់ដែលត្រូវអនុវត្ត ។

សូមអានសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលទាំងស្រុង ដូចខាងក្រោម៖

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម