មកស្គាល់មេរោគ 2 ប្រភេទ ដែលអង្គការសុខភាពពិភពលោកកំពុងតាមដាន

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី05 ខែឩសភា ឆ្នាំ2021 ម៉ោង 1:08 នាទី ល្ងាច

ប្រភពពីវេបសាយ prachachat

ដោយ សូរ្យសែង៖

នៅថ្ងៃទី ៤ ខែឧសភាឆ្នាំ ២០២១ អង្គការសុខភាពពិភពលោក (WHO) កំពុងឃ្លាំមើលការផ្លាស់ប្តូរមេរោគចំនួន ១០ ដែលមានការប្រែប្រួល ពីរប្រភេទ «គួរឱ្យចាប់អារម្មណ៍(variant of interest)» និង «ការព្រួយបារម្ភ(variant of concern)» នៅជុំវិញពិភពលោក ។

របាយការណ៍ព័ត៌មានបានបញ្ជាក់ថា ជាការពិតការផ្លាស់ប្តូរកូវីដ-១៩ ប្រភេទថ្មី កំពុងរីកដុះដាលរាល់ថ្ងៃ ទោះយ៉ាងណា មានត្រឹមតែប៉ុន្មានប្រភេទមេរោគប៉ុន្មានប៉ុនណោះ ដែលរបស់អង្គការសុខភាពពិភពលោកកំពុងតាមដាន យ៉ាងដិតដល់ ។ អង្គការសុខភាពពិភពលោកបែងចែកប្រភេទមេរោគកូវីដ-១៩ ជាពីរប្រភេទគឺ«ប្រភេទមេរោគដែលគួរចំណាប់អារម្មណ៍(variant of interest)» និង«ប្រភេទមេរោគដែលគួរឲ្យព្រួយបារម្ភ (variant of concern)» ។

សម្រាប់មេរោគប្រភេទ variant of interest វានឹងនៅតែជាបញ្ហានៃការគ្របដណ្តប់ ដែលអង្គការសុខភាពពិភពលោក​យកចិត្តទុកដាក់តាមដាន ប៉ុន្តែប្រភេទ variant of concern មានន័យថា ជាប្រភេទដែលមានអត្រារាលដាល​លឿនសហ័ស រួមទាំងហានិភ័យនៃការស្លាប់ខ្ពស់ជាងកូវីដ-១៩ដើម រួមទាំងហានិភ័យសម្រាប់វ៉ាក់សាំង ឬការព្យាបាលបច្ចុប្បន្ន នឹងមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះទេ ។

មាន ១០ ប្រភេទពូជមេរោគបែងចែកជា៖

ប្រភេទ«ពូជមេរោគដែលគួរចាប់អារម្មណ៍» (variant of interest) មាន ៧ ដូចខាងក្រោម៖

– B.1617 ដែលត្រូវជួបលើកដំបូងនៅឥណ្ឌា

– B.1525 ដែលត្រូវជួបលើកដំបូងនៅអង់គ្លេស (UK) នីហ្សរីយ៉ា

– B.1427/B.1429 ដែលត្រូវជួបលើកដំបូងនៅសហរដ្ឋអាមេរិក

– P.2 ដែលជួបលើកដំបូងនៅប្រទេសប្រេស៊ីល

– P.3 ដែលជួបលើកដំបូងនៅប្រទេសជប៉ុន និង ហ្វីលីពីន

– S477N ដែលជួបលើកដំបូងនៅសហរដ្ឋអាមេរិក

– B.1.616 ដែលជួបលើកដំបូងនៅប្រទេសបារាំង

ប្រភេទ«ពូជមេរោគដែលគួរបារម្ភ» (variant of concern) មាន ៣ ដូចខាងក្រោម៖

– B.1.1.7 ដែលត្រូវជួបលើកដំបូងនៅអង់គ្លេស

– B.1.351 ដែលត្រូវជួបលើកដំបូងនៅប្រទេសអាហ្វ្រិកខាងត្បូង

– P.1 ដែលត្រូវជួបលើកដំបូងនៅប្រទេសប្រេស៊ីល

អង្គការសុខភាពពិភពលោក កំពុងសិក្សាប្រភេទមេរោគ B.1617 ដែលត្រូវជួបដំបូងនៅប្រទេសឥណ្ឌា ដើម្បីសិក្សាបន្ថែមទៀតពីផលប៉ះពាល់នៃប្រភេទពូជមេរោគ បន្ទាប់ពីប្រទេសកំពុងប្រឈមមុខនឹងការផ្ទុះជំងឺធ្ងន់ធ្ងរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម