ប្រទេសឥណ្ឌាកំពុង «វិលមុខ» អត្រានៃការឆ្លងថ្មី និងស្លាប់កាន់តែកើន

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី06 ខែឩសភា ឆ្នាំ2021 ម៉ោង 7:58 នាទី ល្ងាច

ប្រទេសឥណ្ឌាបានកត់ត្រានូវការកើនឡើងមិនធ្លាប់មានពីមុន នូវចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃជិត ៤០០០ នាក់ ខណៈពេលបំបែកឯតទគ្គកម្មពិភពលោក នូវចំនួនអ្នកឆ្លងថ្មីក្នុង ២៤ ម៉ោងកន្លងមក ។

REUTERS បានរាយការណ៍ថា ប្រទេសឥណ្ឌានៅថ្ងៃទី ៦ ខែឧសភា បានកត់ត្រាករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៤១២.២៦២ នាក់ ក្នុងរយៈពេល ២៤ ម៉ោង និងអ្នកស្លាប់ដោយសារជំងឺរាតត្បាតមានចំនួន ៣.៩៨០ នាក់។

នេះជាថ្ងៃទី ២ ហើយដែលប្រទេសអាស៊ីខាងត្បូងមានករណី ២៤ ម៉ោងលើសពី ៤០ ម៉ឺននាក់ ដែលលើកទី ១ កើតឡើងនៅថ្ងៃទី ១ ឧសភា ។ ទន្ទឹមនឹងនេះដែរ នៅថ្ងៃទី ៦ ឧសភានេះ គឺជាថ្ងៃទី ២ ជាប់ៗគ្នាដែលប្រទេសឥណ្ឌាបានបំបែកឯតទគ្គកម្មនៃចំនួនអ្នកស្លាប់ច្រើនក្នុងរយៈពេល ២៤ ម៉ោង ។

មន្ទីរពេទ្យ និងផ្ទះបុណ្យសព និងកន្លែងធ្វើពិធីបូជាសព សុទ្ធតែកំពុងប្រឈមនឹងបន្ទុកធ្ងន់ ហើយកំពុងដំណើរការរួចរាល់អស់ហើយដែរ ។ ស្ថិតក្នុងចំណោមការផ្ទុះឡើងនៃជំងឺដែលមិនធ្លាប់មានពីមុនមកអ្នកជំនាញជាច្រើនបានជំរុញឱ្យប្រទេសឥណ្ឌាចេញការបិទផ្លូវទូទាំងប្រទេសក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ថយការរាលដាល ។

គ្មានជម្រើសណាប្រសើរជាងការបិទផ្លូវទូទាំងប្រទេសដើម្បីកាត់ផ្តាច់ខ្សែសង្វាក់នៃការឆ្លងនោះទេ តែជាក់ស្តែងការបិទផ្លូវនឹងពិបាកដល់ដង្ហើមសេដ្ឋកិច្ច ។ អ្នកជំនាញសុខភាពឥណ្ឌា Digambar Behera បានប្រាប់ Anadolu ។

បច្ចុប្បន្នប្រទេសឥណ្ឌាមានករណី Covid-19 ចំនួនជាង ២១ លានករណី ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ២៣០.០០០ នាក់។  បច្ចុប្បន្នប្រទេសអាស៊ីខាងត្បូងគឺជាតំបន់រីករាលដាលធំជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក ៕

ប្រភព Theo Reuters, Anadolu

ដោយ សុកាន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម