បុគ្គលិកស្ថានទូតអាមេរិកប្រចាំនៅឥណ្ឌា ឆ្លងមកូវីដជាង ១០០ នាក់ ស្លាប់ ២ នាក់

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 8:21 នាទី ល្ងាច

ប្រភពពីវេបសាយ springnews

ដោយ សាវុឌ្ឍ

CNN បានឲ្យដឹងថា អ្នកការទូតរបស់សហរដ្ឋអាមេរិកក្នុងប្រទេសឥណ្ឌា បានឆ្លងកូវីដ-១៩ ចំនួនជាង ១០០នាក់កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ក្នុងនេះមានអ្នកធ្វើការឲ្យស្ថានទូតស្លាប់ ២ នាក់ ។ សហរដ្ឋអាមេរិកមានស្ថានទូតប្រចាំនៅទីក្រុងញូវដេលី និងមានស្ថានកុងស៊ុលចំនួន ៥ ទៀតនៅទូទាំងឥណ្ឌា ។

សហរដ្ឋអាមេរិកបានបញ្ជូនវ៉ាក់សាំងទៅឲ្យបុគ្គលិកការទូតនៅក្រៅបរទេស មានដូចជា ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន និងទីក្រុងបាដាត ប្រទេសអ៊ីរ៉ាក់ ជាដើម ។

រឿងនេះ លោក នឺត ហ្វ្រៃស៍ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានបដិសេធចំពោះការរាតត្បាតមេរោគដល់អ្នកការទូតរបស់ខ្លួនក្នុងឥណ្ឌា ។

មុននេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានយល់ព្រមឱ្យមានការជម្លៀសអ្នកការទូតអាមេរិក និងក្រុមគ្រួសាររបស់ពួកគេដែលកំពុងបម្រើនៅក្នុងប្រទេសនៅជុំវិញពិភពលោក នៅក្នុងករណីដែលមានហានិភ័យខ្ពស់នៃមេរោគកូវីដ-១៩ មុនពេលនយោបាយនោះត្រូវបានលុបចោល និងអនុវត្តដោយឈរលើមូលដ្ឋានបុគ្គលក្រសួងការបរទេសអាមេរិកបច្ចុប្បន្ន ការជម្លៀសបុគ្គលិកចេញពីប្រទេសឥណ្ឌាមិនទាន់ត្រូវបានអនុញ្ញាតទេ ។

ក្នុងន័យនេះស្ថានការណ៍កូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាកំពុងរាលដាលយ៉ាងកាចសាហាវ ដោយអង្គការសុខភាពពិភព (WHO) បញ្ជាក់ថា បានបញ្ជូនភ្នាក់ងារអង្គការសុខភាពពិភពលោកចំនួន ២.៦០០ នាក់ទៅជួយប្រទេសឥណ្ឌា ដែលចំនួនអ្នកឆ្លងប្រចាំថ្ងៃនៅក្នុងប្រទេសឥណ្ឌានៅតែកើនលើសចំនួន ៣០ ម៉ឺននាក់សម្រាប់ថ្ងៃទី ៦ ជាប់ៗគ្នា ខណៈដែលមន្ត្រីជាន់ខ្ពស់ពីររូបនៃក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានបានឆ្លងកូវីដ-១៩ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម