ប្រភព AP - Channel News Asia
អត្ថបទ Bong Rith Kh
ប្រទេសនេប៉ាល់កំពុងប្រឈមនឹងមេរោគកូវីដ-១៩រាតត្បាតយ៉ាងធ្ងន់ពីឥណ្ឌា បង្កើតភាពកង្វល់ចំពោះសុខាភិបាលក្នុងប្រទេស និងផ្នែកកាកបាទក្រហម ។
ការឆ្លងរាលដាលកំពុងកើនឡើងយ៉ាងលឿន ក្រោយជួបការឆ្លងតាមព្រំដែនមកពីឥណ្ឌានូវមេរោគកូវីដ-១៩ ថ្មី ដែលឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ រហូតដល់តំណាងសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមបង្ហាញការព្រួយបារម្ភ ក៏ដូចក្រើនរំលឹកដល់មន្ទីរទាំងអស់ត្រូវពន្លឿនសកម្មភាព ដើម្បីគ្រប់គ្រងគ្រោះមហន្តរាយពីការរីករាលដាលនេះ ពីព្រោះប្រសិនបើអ្នកមិនអាចគ្រប់គ្រងវាបានឆាប់ នេប៉ាល់នឹងដូចប្រទេសឥណ្ឌានៅពេលនេះដែរ ។
ពេលនេះប្រទេសនេប៉ាល់បានរាយការណ៍អំពីការកើនឡើងចំនួន ៥៧ ដងនៃចំនួនករណីបើប្រៀបធៀបនឹងខែមុន។ ការឆ្លងត្រូវបានរកឃើញដោយការត្រួតពិនិត្យចំនួន ៤៤ ភាគរយកាលពីថ្ងៃអង្គារកន្លងមក ។ ប្រទេសនេប៉ាល់បានរាយការណ៍អំពីករណីថ្មីចំនួន ៧.៥៨៧ ករណី និងការស្លាប់បន្ថែមចំនួន ៥៥ ក្នុងរយៈពេល ២៤ ម៉ោងដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ៣៥១.០០៥ នាក់និង ៣.៤១៧ នាក់បានស្លាប់ ។
ថ្មីៗនេះទីក្រុងនេប៉ាល់ជាច្រើនស្ថិតនៅជាប់ព្រំដែនឥណ្ឌា មិនអាចទប់ទល់នឹងចំនួនអ្នកជំងឺដែលត្រូវការព្យាបាលបានឡើយ នៅពេលបូជាសពចាប់ផ្តើមមិនគ្រប់គ្រាន់ នាពេលបច្ចុប្បន្ននេះមានតែប្រជាជន ១ ភាគរយនៃប្រជាជននេប៉ាល់ដែលបានទទួលវ៉ាក់សាំងពេញលេញ ។
គេរាយការណ៍ផងដែរ នូវប្រទេសជិតខាងឥណ្ឌាផ្សេងទៀត ដូចជា បង់ក្លាដែស និងប៉ាគីស្ថាន ក៏កំពុងចាប់ផ្តើមប្រឈមមុខនឹងវិបត្តិនៃមន្ទីរពេទ្យចង្អៀតណែនណាន់តាន់តាប់ផងដែរ ។
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសឲ្យមន្ត្រីស្ថានទូតក្នុងនេប៉ាល់ ដែលគ្មានភារកិច្ចចាំបាច់ត្រូវត្រឡប់ទៅជួបគ្រួសារវិញ ព្រោះស្ថានការណ៍រាតត្បាតមេរោគកូវីដ-១៩ក្នុងប្រទេសនេះ ចាប់ផ្តើមព្រួយបារម្ភខ្លាំងឡើងៗហើយ ៕