ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយទេសចរមានសុវត្ថិភាពគ្មានកង្វល់ ដោយចាក់វ៉ាក់សាំងការពារកូវីដ-១៩ Johnson & Johnson ឲ្យអ្នកទេសចរណ៍គ្រប់រូបឥតគិតថ្លៃ (Free) តាមការស្ម័គ្រចិត្ត ។
លោក ប៊ីល ដឺ ប្លាស៊ីអូ (Bill de Blasio) អភិបាលក្រុងញូវយ៉កបាននិយាយថា នឹងចាក់វ៉ាក់សាំង COVID-19 ដល់អ្នកទេសចរទាំងអស់ដែលមកលេង ដោយមានរថយន្តសំចតបម្រើសេវាកម្មចាក់វ៉ាក់សាំងនៅសួនសាធារណៈ និង Central Park តែចាក់ Free តែមួយម្ជុលទេ ។
ទោះយ៉ាងណា ទីក្រុងញូវយ៉កនឹងត្រូវកែសម្រួលបទប្បញ្ញត្តិបន្តិចបន្តួច ដើម្បីអាចចាក់ថ្នាំដល់អ្នកដែលមិនរស់នៅក្នុងទីក្រុងញូវយ៉ក និងមិនធ្វើការនៅក្នុងទីក្រុងនេះ ។ ការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅដើមចុងសប្តាហ៍នេះ ។
ឥឡូវនេះទីក្រុងញូវយ៉កបន្ធូរបន្ថយវិធានការណ៍ចាក់សោកូវីដ-២១ កាលពីឆ្នាំមុន ទីក្រុងនេះគឺជាចំណុចកណ្តាលនៃការឆ្លងមេរោគកូវីដ-១៩ដ៏ខ្លាំងមួយ ថ្មីៗនេះអនុញ្ញាតឱ្យអ្នកញូវយ៉កនិងភ្ញៀវទេសចរមកពីកន្លែងផ្សេងទៀត អាចមើលការសម្តែងនៅតាមទីសាធារណៈ ហើយទីក្រុងញូវយ៉កនឹងបើកLockDownពេញលេញនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំនេះ ៕
អត្ថបទ សាវុឌ្ឍ