អតីតបវរកញ្ញាភូមាចូលព្រៃ កាន់អាវុធតស៊ូប្រឆាំងរដ្ឋប្រហារ

តារាថ្ងៃព្រហស្បត្តិ៍ ទី13 ខែឩសភា ឆ្នាំ2021 ម៉ោង 11:03 នាទី ព្រឹក

អត្ថបទ សូរ្យសែង៖

ឋា តេត តេត Miss Grand International 2013 របស់ភូមា

អតីតបវរកញ្ញាភូមា (Miss Grand International 2013) បានផុសរូបថតខ្លួន ជាមួយនឹងកាំភ្លើងរ៉ាហ្វាលនៅលើបណ្តាញសង្គម ក្រោយនាងបានចូលព្រៃ រួមជាមួយក្រុមប្រដាប់អាវុធជនជាតិ កាន់អាវុធតស៊ូជាមួយរដ្ឋាភិបាលយោធា ។

បច្ចុប្បន្ន ប្រទេសភូមាកំពុងធ្លាក់ទៅក្នុងភាពវឹកវរដ៏ខ្លាំង ហើយសេដ្ឋកិច្ចត្រូវពិការ ចាប់តាំងពីយោធាបានកាន់កាប់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ និងបានទម្លាក់មេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូឃ្យី មក ។

នាង ឋា តេតតេត តំណាងឱ្យនារីស្រស់ស្អាតមកពីប្រទេសភូមា ចូលរួមប្រកួតបវរកញ្ញា Miss Grand International 2013 នៅប្រទេសថៃ ហើយក្រោយរយៈពេល ៨ ឆ្នាំ នារីស្រស់ស្អាតរូបនេះ ដែលបច្ចុប្បន្នជាអ្នកបង្ហាត់បង្រៀនកាយសម្ព័ន្ធ បានបង្ហោះរូបថតខ្លួនឯងនៅលើទំព័រហ្វេសប៊ុកក្នុងឯកសណ្ឋានខ្មៅជាមួយកាំភ្លើងវែងរ៉ាហ្វាមួយដើម ។

«ដល់ពេលដែលត្រូវតស៊ូហើយ មិនថាអ្នកកាន់អាវុធ ប៊ិច Keyboad ឬ បរិច្ចាគប្រាក់ដល់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យទេ មនុស្សគ្រប់រូបត្រូវបំពេញតួនាទីរបស់ខ្លួន ដើម្បីធ្វើបដិវត្តទទួលបានជោគជ័យ» ។ នាង តេត សរសេរនៅលើហ្វេសប៊ុកដូច្នេះ ។

ឋា តេត តេត Miss Grand International 2013 របស់ភូមា

កាលពីថ្ងៃ អង្គារ ទី ១២ ឧសភា ជាថ្ងៃខួបគម្រប់ ១០០ ថ្ងៃនៃការធ្វើរដ្ឋប្រហារ តែភាពក្តៅគគុក មិនអាចរារាំងចិត្តហ្វូងមហាជនបានឡើយ ប្រជាជននៅក្នុងទីក្រុងយ៉ាងហ្គុងដង្ហែក្បួនតាមផ្លូវ ទាមទារយកលទ្ធិប្រជាធិបតេយ្យមកវិញ ។

«ខ្ញុំនឹងតស៊ូតបវិញតាមដែលខ្ញុំអាចធ្វើបាន ខ្ញុំត្រៀមខ្លួនលះបង់គ្រប់យ៉ាង សូម្បីតែជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ» ។

ចំណែកនាង ហាន លេយ Miss Grand International 2020 ក៏បានសម្តែងឆន្ទៈដូចគ្នាដូច្នេះដែរ ។

ប្រទេសបានបញ្ឍប់ការគ្រប់គ្រងរបបយោធាបាន ១ ទសវត្សរ៍ដែរ ដែលកាលណោះ ក្រុមប្រជាធិបតេយ្យបានឈ្នះឆ្នោត ដែលមានលោកស្រី អ៊ុង សានស៊ូឃ្យី ជាទីប្រឹក្សារដ្ឋ ហើយបានឈ្នះឆ្នោតម្តងទៀត កាលពីចុងឆ្នាំ ២០២០ ឡើងភ្លូកទឹកភ្លូកដី តែបានរលាយទៅវិញនៅថ្ងៃទី ១ កុម្ភៈ ឆ្នាំ ២០២១ ក្នុងរដ្ឋប្រហារដោយលោក មិន អងឡាយ អគ្គមេបញ្ជាការយោធាជាន់ខ្ពស់ ៕

នាង ហាន លេយ Miss Grand InTernational 2020 របស់ភូមា

 

 ប្រភពពី mgronline


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម