
អ្នកឆ្លងជំងឺសាហាវពីការទទួលទានអាហារមិនទាន់ឆ្អិន (ពាក់កណ្តាលឆៅ ពាក់កណ្តាលឆ្អិន) ត្រូវបានគេឃើញជាញឹកញាប់ ប៉ុន្តែនៅមានមនុស្សមួយចំនួនតូចដែលចូលចិត្តមុខម្ហូបបែបនេះ ទោះបីជាមានមេរោគជាច្រើនប្រភេទដែលអាចបំផ្លាញសុខភាពរបស់យើងក៏ដោយ ទោះបីជាវាជាមុខម្ហូបដែលមានផ្ទុកមេរោគបង្កគ្រោះថ្នាក់ជាច្រើនប្រភេទដែលមាននៅក្នុងសាច់ឆៅក៏ដោយ។
ការណែនាំអំពីសុខភាពពី «មន្ទីរពេទ្យជុឡារ៉ាត់» ប្រាប់អំពីគ្រោះថ្នាក់នៃការបរិភោគអាហារឆៅ ដែលធ្វើឱ្យរាងកាយឆ្លងមេរោគដោយមិនដឹងខ្លួន។
ជំងឺដែលបណ្តាលមកពីអាហារឆៅមាន ៦ ៖
- ជំងឺ Sarcocystis: លេចឡើងស្រដៀងទៅនឹងគ្រាប់ស្រូវ អាចត្រូវបានរកឃើញនៅក្នុងសាច់ដុំបេះដូង សាច់ដុំ laryngeal ឬសាច់ដុំផ្សេងទៀត។ អ្នកដែលមានជំងឺនេះ ច្រើនតែមានការឈឺចាប់សាច់ដុំ អស់កម្លាំង ហើមនៅក្រោមស្បែក រលាកសន្លាក់ និង មានកោសិកាឈាមស eosinophilic ខ្ពស់។
- ជំងឺ Anthrax: កើតឡើងនៅក្នុងប្រព័ន្ធរំលាយអាហារ។ អ្នកជំងឺមានអាការក្អួតឈាម រាគធ្ងន់ធ្ងរ ហើយអាចវិវត្តទៅជាការឆ្លងតាមចរន្តឈាម និងធ្ងន់ធ្ងររហូតដល់ស្លាប់ ។
- ជំងឺ Salmonella៖ គឺជាបាក់តេរីដែលបំពុលអាហារ។ វាគឺជាជំងឺនៃប្រព័ន្ធរំលាយអាហារ ដែលជារឿយៗមានរោគសញ្ញាក្អួត និងរាគ។
- ជំងឺ Campylobacter៖ បាក់តេរីនេះអាចត្រូវបានរកឃើញនៅក្នុងបំពង់រំលាយអាហាររបស់សត្វ ដូចជាសត្វគោ ជាដើម។ វាអាចបណ្តាលឱ្យរលាកក្រពះ ពោះវៀន បណ្តាលឱ្យរាគ ឈឺពោះ និងក្តៅខ្លួន។ អ្នកជំងឺខ្លះ លាមកមានឈាមអាចកើតឡើង។
- coli: បង្កជំងឺក្នុងប្រព័ន្ធរំលាយអាហារ។ អ្នកដែលទទួលមេរោគនេះ នឹងមានអាការឈឺពោះ រមួលក្រពើ និងរាគក្នុងរយៈពេល ១-២ ថ្ងៃ ជួនកាលអាចមានឈាមលាយ។
- មេរោគឆ្កែឆ្កួត៖ សាច់ឆៅដែលត្រូវបានគេចម្អិនរួច បើមានមូលហេតុនៃការស្លាប់ គឺមកពីរោគឆ្កែឆ្កួត វាអាចធ្វើឱ្យអ្នកដែលប៉ះពាល់វាប្រឈមនឹងការឆ្លងមេរោគ ទាំងអ្នកកាប់សាច់ ចុងភៅ និងអ្នកដែលបរិភោគអាហារដែលធ្វើពីសាច់ដែលមានមេរោគ។

ដូច្នេះការចម្អិនអាហារ គឺត្រូវសាច់ស្រស់លាងសម្អាតឲ្យស្អាតមុនពេលចម្អិន ដើម្បីកាត់បន្ថយការចម្លងមេរោគ ប៉ារ៉ាស៊ីត ឬជាតិពុល ។ វាក៏គួរចម្អិនឱ្យបានឆ្អិនដោយប្រើកំដៅ មុនពេលទទួលទានរាល់លើក ដើម្បីសុខភាពអ្នកបរភោគ និងជាការការពារជំងឺតាមការអនុវត្តល្អ ៕
