លោកជំទាវ ចិន ច័ន្ទមុនី អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា នៅវត្តនាគវ័ន ស្ថិតក្នុងខណ្ឌទួលគោក ដែលមានព្រះសង្ឃជិត (វីដេអូ)៥០០អង្គ  

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី11 ខែឩសភា ឆ្នាំ2025 ម៉ោង 11:02 នាទី ព្រឹក

 

នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅវត្តនាគវ័ន្ត លោកជំទាវ ចិន ច័ន្ទមុនី ឧបការី និងជាប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ តំណាងដ៏ខ្ពង់ខ្ពស់ កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើ​ពុករលួយ បានអញ្ជើញជាកិត្តិយសដ៏ខ្ពង់ខ្ពស់ ចូលរួមអបអរសាទរពិធីបុណ្យវិសាខបូជា ដែលមានព្រះសង្ឃចូលរួម ចំនួនជិត ៥០០អង្គ ។

ការប្រារព្ធពិធីបុណ្យវិសាខបូជា គឺដើម្បីរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ គឺការប្រសូត ការត្រាស់ដឹង និងការចូលនិព្វាន។ ជាមួយគ្នានេះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសកលចំពោះបណ្ដាប្រទេសកាន់ព្រះពុទ្ធសាសនា ដែលបុគ្គលិកធ្វើការ និងសាធារណជនអាចប្រារព្ធ ធ្វើបាននៅទូទាំងពិភពលោកផងដែរ។

ឆ្លៀតក្នុងឱកាសនេះ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរមហាប្រសើរជូនចំពោះ ឯកឧត្តមប្រធានស្ថាប័នប្រឆាំងអំពើពុករលួយ, កិត្តិនីតិកោសបណ្ឌិត ទេសរដ្ឋមន្រ្តីប្រធាន អ.ប.ព. និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹនាំ មន្រ្តីរាជការទាំងអស់នៃ អ.ប.ព. ទទួលនូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត និងសូមជួបតែសេចក្តី សុខ សុភមង្គល និងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម