ប្រទេសថៃមានការភ្ញាក់ផ្អើល ដោយរឹបអូសកាកសំណល់អេឡិចត្រូនិចចំនួន 238 តោនពីអាមេរិក នៅកំពង់ផែខ្លងតឺយ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី17 ខែឩសភា ឆ្នាំ2025 ម៉ោង 9:04 នាទី ព្រឹក

 

AP - មន្ត្រីថៃកាលពីថ្ងៃពុធ (១៤ ឧសភា) រឹបអូសបានសំរាមកាកសំណល់ពុលដ៏ធំបំផុតក្នុងឆ្នាំនេះ ចំនួន ១០ ទូកុងតឺន័រធំ ដែលមានទម្ងន់ ២៣៨ តោន នាំចូលដោយខុសច្បាប់ពីសហរដ្ឋអាមេរិក ចូលកំពង់ផែខ្លងតឺយ ទីក្រុងបាងកក ដែលបន្លំថាជាគ្រឿងបន្លាស់ បើក​មើល​ឃើញ​ថា​ជាសំរាម​គ្រឿង​អេឡិច​ត្រូនិក។

ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា ដោយដកស្រង់សម្តីលោក ធីរ៉ារ៉ាច អាត់ថាណាវ៉ាណិច អគ្គនាយកនៃនាយកដ្ឋានគយថៃ បានឲ្យដឹង​ថា កាកសំណល់​​ត្រូវ​បានដាក់​ក្នុងទូកុងតឺន័រ​ធំៗ​ចំនួន ១០ ត្រូវ​បាន​គេ​ប្រកាស​ថា​ជា​សំណល់​លោហធាតុ ប៉ុន្តែ​វា​បាន​ក្លាយ​ជា​បន្ទះ​សៀគ្វី​អេឡិច​ត្រូនិក​លាយឡំ​ក្នុង​គំនរ​ដែក​អេតចាយ​ដ៏​ធំ។

AP បាន​ដក​ស្រង់​របាយការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​និយាយ​ថា៖ កាកសំណល់​អេឡិច​ត្រូនិក​កំពុង​កើន​ឡើង​នៅ​ទូទាំង​ពិភពលោក ជាមួយនឹងការប៉ាន់ស្មាន 62 លានតោននៃសំណល់អេឡិកត្រូនិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2022 ហើយរំពឹងថានឹងកើនឡើងដល់ 82 លានតោននៅឆ្នាំ 2030 ៕

 

ប្រភព mgronline

ដោយ សាវុឌ្ឍ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម