ប្រសើរខ្លាំងណាស់! ការស្រាវជ្រាវចុងក្រោយបានលទ្ធផលថា វ៉ាក់សាំង អាស្ត្រា ហ្សេណេកា ការពារមេរោគកូវីដ បម្លែងថ្មីឥណ្ឌាមានប្រសិទ្ធភាពបាន ៩៧%

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី20 ខែឩសភា ឆ្នាំ2021 ម៉ោង 3:25 នាទី ល្ងាច

ប្រភព ៖ The Express + bangkok-today 

ដោយ សូរ្យរិទ្ធ៖

ជាព័ត៌មានល្អ និងមានក្តីសង្ឃឹមចំពោះការស្រាវជ្រាវចុងក្រោយបានលទ្ធផលថា វ៉ាក់សាំងអាស្ត្រា ហ្សេណេកា​(AstraZeneca) មានប្រសិទ្ធភាពខ្ពស់ដល់ ៩៧% ក្នុងការការពារមេរោគកូវីដបម្លែងថ្មីរបស់ឥណ្ឌា ដែលមេរោគនេះកំពុងអំពល់ទុក្ខនៅបណ្តាប្រទេសជាច្រើន ។

លទ្ធផលនៃការសិក្សាដោយមន្ទីរពេទ្យ Indraprastha Apollo ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា បានរកឃើញថា ពីក្រុមគោលដៅជាង ៣.៣០០ នាក់នៅក្នុងប្រទេសឥណ្ឌា មានត្រឹមតែអ្នកជំងឺដែលឆ្លងវីរុសកូវីដ-១៩ ដែលត្រូវចូលទទួលការព្យាបាលនៅមន្ទីរពេទ្យ ត្រឹមតែពីរនាក់ប៉ុនណោះ នេះឆ្លុះបញ្ចាំងឲ្យឃើញថា វ៉ាក់សាំងការពារកូវីដ-១៩ របស់ AstraZeneca មានប្រសិទ្ធភាពរហូតដល់ ៩៧% ក្នុងការប្រឆាំងនឹងប្រភេទកូវីដរបស់ឥណ្ឌា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម