សម្តេចធិបតី លើកឡើង ៤ ចំណុចដែលជាកត្តាអំណោយផលដល់សមិទ្ធផលជូនជាតិនិងប្រជាជនត្រឹម ២០ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី ៧ នៃរដ្ឋសភា

សេដ្ឋកិច្ចថ្ងៃព្រហស្បត្តិ៍ ទី05 ខែមិថុនា ឆ្នាំ2025 ម៉ោង 1:27 នាទី ល្ងាច

 

ក្នុងរយៈពេលជាង ២០ខែ កន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចនូវសមិទ្ធផលជាបន្តបន្ទាប់​ជូនជាតិនិងប្រជាជន ទោះបីជាត្រូវប្រឈមដោះស្រាយនូវវិញ្ញាសាស្មុគស្មាញជាច្រើនទាំងក្នុងនិងក្រៅប្រទេស។ ការសម្រេចនូវសមិទ្ធផលទាំងអស់នេះមិនអាចកាត់ផ្ដាច់ពីកត្តាអំណោយផលសំខាន់ៗមួយចំនួន រួមមាន ÷

១. មរតកនៃសុខសន្តិភាព ការឯកភាពជាតិ ស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច មូលដ្ឋានរឹងមាំនៃស្ថាប័ននិងប្រព័ន្ធការងាររដ្ឋទាំងថ្នាក់ជាតិនិងក្រោមជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាងចាប់តាំងពីចំណុចសូន្យ ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ។

២. ការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិនៅក្នុងការបន្តបេសកកម្មបម្រើជាតិនិងប្រជាជន ។

៣. ការគាំទ្រពីស្ថាប័នរដ្ឋសភានិងព្រឹទ្ធសភា និង

៤. ទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម