ក្រុមបាតុករថៃ ប្រមូលផ្តុំនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកក

នយោបាយថ្ងៃសុក្រ ទី06 ខែមិថុនា ឆ្នាំ2025 ម៉ោង 2:41 នាទី ល្ងាច

 

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ព្រឹកនេះ ក្រុមបាតុករមកពីបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លើផ្លូវប្រាឆាឧធិត តំបន់ Wang Thonglang ដើម្បីតវ៉ា ជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងកើតមាន។

បាតុករភាគច្រើនត្រូវបានតុបតែងដោយទង់ជាតិថៃ និងកាន់សញ្ញាបង្ហាញពីមនោគមវិជ្ជា យ៉ាងរញ៉រញ៉ៃ ។ ពួកគេ​ក៏បាន​នាំយក​ឧបករណ៍បំពងសំឡេង​មក​ថ្លែង​សុន្ទរកថា​ដាក់នៅមុខស្ថានទូតកម្ពុជា ។ មន្ត្រី​ស្ថានទូត​កម្ពុជា​បាន​បើកកញ្ចក់បង្អួច ​ថតយក​រូប​ភាពនៃការ​តវ៉ាដ៏គ្មានសណ្តាប់ធ្នាប់ និងគ្មានពូជពង្ស ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម