បាញ់គ្នា ១០នាតី នៅព្រំដែនថៃ(ឈៀងរ៉ៃ)-មីយ៉ាន់ម៉ា រវាងទាហាន​ថៃ និងក្រុមមិនស្គាល់អត្តសញ្ញាណ

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី06 ខែមិថុនា ឆ្នាំ2025 ម៉ោង 6:51 នាទី ល្ងាច

ទាហានថៃ កងកម្លាំងផាមឿង វរសេនាធំទ័ពសេះទី 2 បានប៉ះទង្គិចជាមួយក្រុម ដែលខាងថៃអះអាងថាជាអ្នកដឹកជញ្ជូនគ្រឿ.ងញៀ.ន នៅព្រំដែនថៃ(ឈៀងរ៉ៃ)-មីយ៉ាន់ម៉ា បណ្តាលឲ្យក្រុមម្ខាងបាត់បង់ជីវិតម្នាក់ និងដកហូតថ្នាំញៀនមេតំហ្វេតាមីនចំនួន ៤,២ លានគ្រាប់ នៅថ្ងៃទី ៦ មិថុនានេះ។ ចំណុចប៉ះទង្គិចនោះ ស្ថិតក្នុងតំបន់ភ្នំ និងព្រៃចោត ធ្វើឲ្យពិបាកដើរចូល ហើយភ្លៀងបានធ្វើឲ្យដីរអិល ។

ហេតុការណ៍ប៉ះទង្គិចគ្នានេះ បានកើតឡើងនៅវេលាម៉ោង៥ និង១៥នាទីព្រឹក ដោយក្រុមមិនស្គាល់អត្តសញ្ញាណបានបាញ់កាំភ្លើងមិនស្គាល់ប្រភេទមកលើកម្លាំងថៃ ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នារយៈពេលប្រហែល១០នាទី ៕

 

ព័ត៌មានពី dailynews

ដោយ ម៉ារ៉ា


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម