ដោយការខឹងសម្បារនឹងភាគីកម្ពុជាដែលនាំយករឿងជម្លោះព្រំដែនថៃ-កម្ពុជា ទៅតុលាការអន្តរជាតិក្រុងឡាអេ មិនដោះស្រាយតាមទ្វេភាគី ថៃបានរិះរកកលវិធីដាក់ជាវិធានការ ហាក់ចោទកម្ពុជាទៅលើរឿងឧក្រិដ្ឋកម្មខាងបច្ចេកវិទ្យា ការជួញដូរមនុស្សនៅតាមព្រំដែនថៃ-កម្ពុជា ។
កាសែត Thai Post បានផ្សាយនៅម៉ោង 16:16 នាទី ថ្ងៃទី ៨ មិថុនា ពីរបាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដែលថា បុគ្គល និងក្រុម (ខាងកម្ពុជា) នៅតែប្រព្រឹត្តឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការជួញដូរមនុស្សនៅតាមព្រំដែនកម្ពុជា-ថៃ ដែលកំពុងតែធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ច និងសង្គមទាំងក្នុងប្រទេសថៃ និងប្រទេសនានាជុំវិញពិភពលោក។
ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្ស ឱ្យប្រព្រឹត្តទៅដោយរលូន មជ្ឈមណ្ឌលដោះស្រាយ ក្រមព្រហ្មទណ្ឌ មានវិធានការដូចខាងក្រោម៖
1.ជូនដំណឹងដល់ភាគីកម្ពុជា ឲ្យពន្លឿនការបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងការជួញដូរមនុស្សជាបន្ទាន់ ចាប់ខ្លួន និងអនុវត្តច្បាប់ចំពោះជនល្មើស និងអ្នកគាំទ្រទាំងអស់។
2.បង្កើនកម្រិតនៃវិធានការការពារ និងបង្ក្រាប ដូចជា ការកាត់ផ្តាច់ចរន្តអគ្គិសនី ការផ្អាកសញ្ញាអ៊ីនធឺណិតដែលបញ្ជូនទៅកាន់តំបន់ដែលមានបនកាស៊ីណូ និងអ្នកបោកប្រាស់ និងការគ្រប់គ្រងទំនិញ និងឧបករណ៍ដែលអាចប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត។ យើងនឹងបង្ហាញវិធានការទាំងនេះទៅកាន់ក្រុមប្រឹក្សាសន្តិសុខជាតិបន្ត ៕