ថៃអ្នកថា កម្ពុជាអ្នកធ្វើមែន!

នយោបាយថ្ងៃសុក្រ ទី13 ខែមិថុនា ឆ្នាំ2025 ម៉ោង 8:45 នាទី ព្រឹក

 

សម្តេចតេជោប្រធានព្រឹទ្ធសភា នារាត្រីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៥ បានចេញសារមួយជូនយោបល់ទៅរាជរដ្ឋាភិបាលកម្ពុជា ថាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរ ។ ខ្លឹមសារសាររបស់សម្តេចតេជោ និងសាររបស់លោក ជា វ៉ាន់ដេត មានទាំង ស្រុងដូចខាងក្រោម ៖

 

សារសម្តេចតេជោ ហ៊ុន សែន

កន្លងមកក្រុមជ្រុលនិយមថៃដោយមានការគាំទ្រពីពួកយោធាដែលនិយមសង្រ្គាមបានគំរាមមកកម្ពុជាថា នឹងកាត់ភ្លើងកាត់អ៊ីនធឺណិត។ កាត់ភ្លើងអី បើកម្ពុជាមិនប្រើភ្លើងថៃផង។ កាត់អ៊ីនធឺណិតអី បើកម្ពុជាមានអ៊ីនធឺណិតប្រើគ្រប់គ្រាន់ហើយនោះ។

ខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាជម្លោះយោធានៅតំបន់មួយ រីករាលដាលដល់កន្លែងផ្សេងទៀត និងកុំរីករាលដាលដល់វិស័យផ្សេងទៀត។ តែពេលនេះវាបានរីករួចស្រេចទៅហើយដូចជា ការបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ការរាយលួសបន្លាតាមច្រកព្រំដែនខ្លះ ដោយធ្វើតាមទំនើងចិត្ត។ បើបានជាជ្រុលរបៀបនេះទៅហើយ ខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថា ក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កម្ពុជាគួរពិចារណាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់ និងអាចឈានទៅបញ្ឈប់ការនាំទំនិញ ថៃមកប្រើក្នុងកម្ពុជាផងដែរ។

កម្ពុជាមិនគួរខ្លាចថៃបណ្តេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេ ព្រោះរឿងនេះយើងក៏លំបាក ថៃខ្លួនឯងក៏លំបាក ដោយសារក្រុមហ៊ុនថៃ ខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែរ។ រឿងទាំងនេះសុទ្ធតែជាផ្តល់មតិសម្រាប់ការពិចារណាតែរឿង គួរធ្វើភ្លាមគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជា៕

 

In the past, Thai extremist groups, supported by pro-war military factions, have threatened Cambodia with power and internet cutoffs. But what power are they referring to when Cambodia doesn't even rely on Thai electricity? And what internet, when Cambodia already has sufficient access?

I have consistently urged that military tensions in one area should not spill over into others or into different sectors. However, it is now clear that the issue has already escalated—examples include unilateral border closures, reduced length of stay for visitors, and threats to cut electricity and internet access, as well as unauthorized incursions at certain border checkpoints driven by arbitrary decisions.

Given this trend of extremism, I would like to suggest to the Royal Government that, in addition to filing a complaint with the International Court of Justice (ICJ), Cambodia should also consider suspending the broadcast of Thai films on all Cambodian television channels. The country may also consider halting the import of Thai goods altogether.

Cambodia should not fear the repatriation of Cambodian migrant workers from Thailand. This is a hardship for both countries—Thailand itself would also suffer, as Thai companies are facing labor shortages, which have already negatively impacted the Thai economy to some extent. All these points are for consideration, but the immediate action should be to stop broadcasting Thai films on Cambodian television.

 

សារលោក ជា វ៉ាន់ដេត (បីភាសា)

សាររបស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ដែលបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោក ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ជាយោបល់ ជូនទៅរាជរដ្ឋាភិបាល ។

ខ្លឹមសារមានដូចខាងក្រោម ៖

ខ្ញុំសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដោយសារការគម្រាមកំហែងរបស់ភាគីថៃក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៊ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជាបានឈប់ប្រើប្រាស់ប្រភពអ៊ីនធឺ ណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន

ผมขอแจ้งให้ประชาชนทราบว่า เนื่องจากฝ่ายไทยขู่ที่จะตัดการให้บริการอินเตอร์เน็ตกับกัมพูชา ผู้ให้บริการโทรคมนาคมทั้งหมดของกัมพูชา จึงหยุดใช้แหล่งอินเตอร์เน็ตจากไทย ซึ่งจะทำให้ไทยสูญเสียรายได้นับร้อยล้านดอลลาร์ ผลลัพธ์นี้เป็นผลมาจากการคุกคามของฝ่ายไทยต่อกัมพูชา ซึ่งไทยพูดเอง แต่กัมพูชาทำจริง

I would like to inform the public that in response to the threat by Thailand side to cut off the internet bandwidth to Cambodia, all telecommunications operators in Cambodia have now disconnected all cross-border internet links with Thailand. The disconnection will lead to Thailand’s loss revenue amounting up to hundreds of millions of US dollars. The consequence is due to the threat from Thailand, to which Cambodia has promptly responded.

 

សារសម្តេចធិបតី នាយករដ្ឋមន្ត្រីម្ពុជា 

 

លិខិតជូនដំណឹង របស់ក្រសួងព័ត៌មាន និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បញ្ឍប់ការចាក់ផ្សាយរឿងភាគថៃ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម