ភាពវឹកវរនៅព្រំដែនចន្ទបុរី! កម្ពុជាបិទច្រកព្រំដែនភ្លាមៗ រថយន្តដឹកទំនិញរង់ចាំឆ្លងដែន កកស្ទះ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី13 ខែមិថុនា ឆ្នាំ2025 ម៉ោង 1:45 នាទី ល្ងាច

 

ភាពវឹកវរព្រំដែនចន្ទបុរី ឡែម-ដូង ដោយសារការតបតទៅនឹងវិធានការរបស់ថៃ កម្ពុជាបានបិទច្រកព្រំដែនដោយមិនជូនដំណឹងជាមុន ដូចគ្នានឹងថៃដែរ ។ ឡានដឹកទំនិញរង់ចាំឆ្លងកាត់ដោយអន្ទះសា បានចតនៅស្ងៀមបន្តកន្ទុយគ្នា ។

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មានសេចក្តីរាយការណ៍មកថា នៅវេលាម៉ោង១០.០០នាទីព្រឹក នៅចំណុចច្រកព្រំដែនអចិន្ត្រៃយ៍ ត្រង់ចំណុចភូមិឡែម ឃុំទេពនិមិត្ត ស្រុកណាំរ៉ន មានភាពចលាចល ដោយសារភាគីកម្ពុជា បានបិទច្រកទ្វារព្រំដែនទាំងស្រុង ដោយមិនមានការជូនដំណឹងជាមុន បង្កការភ្ញាក់ផ្អើលដល់ឈ្មួញថៃ និងអ្នកធ្វើដំណើរឆ្លងកាត់ ។

បន្ទាប់មក ច្រកទ្វារត្រូវបានបើកឱ្យធ្វើចរាចរជាធម្មតា ប៉ុន្តែមិនយូរប៉ុន្មានភាគីកម្ពុជាបានបិទទ្វារម្តងទៀត ។ ទោះ​យ៉ាង​ណា​ក៏​មាន​ព័ត៌មាន​​ថា ​នេះ​ជា​វិធានការ​ថ្មីៗ​ដែល​រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាស​ប្រឆាំង​នឹង​ប្រទេស​ថៃ​ដោយ​មាន​វិធានការ​ចំនួន​៦ កាលពីព្រឹកថ្ងៃសុក្រ ទី ១៣ មិថុនា។

បច្ចុប្បន្ន​ទាំង​ច្រក​ព្រំដែន​ និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​អចិន្ត្រៃយ៍​ក្នុង​ខេត្តចន្ទបុរី កំពុង​មាន​ភាព​វឹកវរ។ បើ​មាន​ការ​វិវត្តន៍​ណា​មួយ យើងនឹងផ្សាយជូនជាបន្ត​ទៀត ។

ព័ត៌មានចុងក្រោយពីកម្ពុជា នៅម៉ោង ១២.៣០ នាទី ថ្ងៃទី ១៣ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសារតាមផេករបស់សម្តេចថា «ខ្ញុំសូមគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការបិទច្រកដូងនៃ ព្រំដែនកម្ពុជា-ថៃនៃខេត្តបាត់ដំបង ។ ថៃដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃឆ្លងកាត់ទៅវៀតណាម តែថ្ងៃនេះកកស្ទះនៅព្រំដែន ក្រោយកម្ពុជាបិទ»។

«សូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រក

នេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ»។

យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជនតែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ប៉ុណ្ណោះ គឺ៖ទី១. ឈប់ទិញអ៊ីនធឺណិត ទី២ ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និងទី ៣បិទច្រកដូងដែលមានផលបះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ» ។

នេះជាសកម្មភាពឆ្លើយតបរយៈពេលមិនដល់ ១២ម៉ោងរបស់កម្ពុជា

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម