សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃនេះ (១៦ មិថុនា) បើពុំមានការសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីថៃ សម្តេចបវរធិបតី និងនាយករដ្ឋមន្ត្រីថៃទេ កម្ពុជានឹងបិទច្រកមិនឲ្យនាំផ្លែឈើ និងបន្លែចូលកម្ពុជាទូទាំងព្រំដែន ប៉ុន្តែកម្ពុជាទុកពេលឲ្យ ២៤ ម៉ោងទៀត បើពុំមានការបើកច្រកព្រំដែនឲ្យដូចដើម ថ្ងៃស្អែកកម្ពុជានឹងអនុវត្តហើយ។ អ្នកណាចង អ្នកហ្នឹងស្រាយ !
សម្តេចតេជោមនាប្រសាសន៍ថា សម្តេចនិយាយមិនមែនជាការបំពានកិច្ចការរបស់រាជរដ្ឋាភិបាល តែក្នុងនាមជាមេដឹកនាំជាតិម្នាក់ ជាប្រធានគណបក្សកាន់អំណាចផង ប្រធានព្រឹទ្ធសភាផង ៕