អាមេរិកនឹងផ្តល់វ៉ាក់សាំង Pfizer ៥០០ លានដូសទៅ កូវ៉ាក់ (COVAX)

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី10 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:36 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន នឹងទិញ និងចែកចាយវ៉ាក់សាំងការពារកូវីដ-១៩ របស់ Pfizer ចំនួន ៥០០ លានដូសដល់គម្រោងការវ៉ាក់សាំងអន្តរជាតិកូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដោយ ២០០ លានដូសនៅក្នុងឆ្នាំនេះ និង ៣០០ លានដូសទៀតនៅឆ្នាំក្រោយ ។ លោក បៃដេន ប្រកាសបែបនេះនៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G7 ។

លោក Jeff Sients ទីប្រឹក្សាផ្នែកកូវីដ-១៩ របស់ប្រធានាធិបតី បៃដេន ផ្សាយថា ៥០០ លានដូស នឹងបែងចែក ២០០ លានដូសនៅក្នុងឆ្នាំនេះ និង ៣០០ លានដូសនៅឆ្នាំខាងមុខ ។ វ៉ាក់សាំងទាំងអស់នឹងឆ្លងកាត់គម្រោងការចែកចាយវ៉ាក់សាំងទូទាំងពិភពលោក Covax របស់អង្គសុខភាពពិភពលោក ដែលនឹងបែងចែកទៅ ៩២ ប្រទេសដែលមានចំណូលទាប និងមធ្យម សល់ពីនឹងទៅសហភាពអាហ្វ្រិក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម