ការគិតគូរប្រៀបដូចឪពុកម្តាយ! សម្ដេចតេជោ ហ៊ុន សែន នឹងចេញថ្លៃអាហារូបករណ៍សម្រាប់និស្សិតខ្មែរនៅប្រទេសថៃ ក្នុងករណីគេបញ្ឈប់ការសិក្សា

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែមិថុនា ឆ្នាំ2025 ម៉ោង 6:12 នាទី ល្ងាច

 

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសចេញថ្លៃអាហារូបករណ៍ជូននិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសថៃ ក្នុងករណីត្រូវបានគេបញ្ឈប់ឲ្យរៀន ឬត្រូវបានគេធ្វើទុកបុកម្នេញផ្សេងៗ។

ការថ្លែងសារពិសេសរបស់សម្តេចតេជោនៅវិមានព្រឹទ្ធសភា អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា នេះជាករណីបង្ការនៅពេលថៃបញ្ឈប់ការផ្ដល់អាហារូបករណ៍ ត្រូវត្រឡប់មកកម្ពុជា ប៉ុន្ដែបើគេអនុញ្ញាតឲ្យបន្ដការសិក្សា ឬមិនធ្វើទុកបុកម្នេញអ្វីទេនោះ សូមបន្ដការសិក្សារៀនសូត្រតាមធម្មតា។ សម្តេចថ្លែងបែបនេះ ក្រោយមានក្មួយនិស្សិតសួរថា « ...ពួកខ្ញុំយ៉ាងម៉េច? ខ្ញុំសូមផ្ដាំទៅថា បើគេបន្ដឲ្យរៀនបាន គឺរៀនទៅ បើទ្រាំមិនបានទេត្រឡប់​មកខ្មែរវិញ មករៀននៅស្រុកខ្មែរវិញ មកដល់មានអាហារូបករណ៍រៀននៅស្រុកខ្មែរ។ បើសិនជាក្រសួងអប់រំ យុវជន និងកីឡា និងខាងរដ្ឋាភិបាលមិនអាចទទួលខុសត្រូវបាន ខ្ញុំជាអ្នកចេញលុយឲ្យរៀន»

សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំពុងយកចិត្តទុកដាក់ផងដែរ ទាំងពលករខ្មែរ ប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើការងារ និងស្នាក់នៅប្រទេសថៃ នាពេលនេះ។

«...ខ្ញុំសូមស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ» ។ សម្តេចតេជោមានប្រសាសន៍ ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់ តែក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ គ្មានលិខិតស្នាម អាចទៅធ្វើលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជាបាន ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម