បិទចរាចរណ៍នៅវិមានរដ្ឋាភិបាលថៃ ដោយសារមានបាតុកម្មទាមទារឲ្យ ផែថងថាន ចុះចេញពីតំណែង

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី19 ខែមិថុនា ឆ្នាំ2025 ម៉ោង 10:27 នាទី ព្រឹក

 

ប៉ុស្តិ៍នគរបាលឌូស៊ីត ប្រកាសបិទផ្លូវចរាចរណ៍ជុំវិញវិមានរដ្ឋាភិបាលថៃ ខណៈក្រុម PAD គ្រោងប្រមូលផ្តុំគ្នានៅវិមានរដ្ឋាភិបាល ទាមទារឲ្យនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។

ថ្ងៃនេះ (19 មិថុនា 2025) ប៉ុស្តិ៍ប៉ូលិសតុសិតទីក្រុងបាងកក ប្រទេសថៃ បានប្រកាសបិទផ្លូវចរាចរណ៍ត្រង់ចំណុចប្រសព្វផានិជកាន បន្តដល់ផ្លូវបំបែក សួនមិក្វាន់ ចាប់ពីម៉ោង 8:00 ព្រឹកតទៅ ដើម្បីឲ្យប្រជាពលរដ្ឋជិះវាងផ្លូវខាងលើ។

ជាមួយគ្នានេះ បណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ (PTN) កោះហៅប្រជាពលរដ្ឋឲ្យចូលរួមបាតុកម្ម ដើម្បីបណ្តេញលោកស្រី ផែថងថាន ឈិនវ៉ាត់ នាយករដ្ឋមន្រ្តី បន្ទាប់ពីវីដេអូឃ្លីបសំឡេងនៃការសន្ទនារវាងនាយករដ្ឋមន្រ្តី និងសម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅវិមានរដ្ឋាភិបាលថៃ។

កន្លងមកក្រុម PTN បានចេញមកតវ៉ាប្រឆាំងនឹងករណីបញ្ជូនលោក ថាក់ស៊ីន មកទទួលការព្យាបាលនៅជាន់ទី ១៤ នៃមន្ទីរពេទ្យស្នងការដ្ឋាននគរបាល ហើយបានជំទាស់នឹងការអនុម័តច្បាប់ Entertainment Complex ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម