ប្រជាជន ២,៤ ពាន់លាននាក់ ក្នុងចំនួន​ ៨ ពាន់លាននាក់នៅទូទាំងពិភពលោក បានចាក់វ៉ាក់សាំង Covid-19

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី16 ខែមិថុនា ឆ្នាំ2021 ម៉ោង 1:17 នាទី ល្ងាច

នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២១ រ៉យទ័របានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារមេរោគរាតត្បាតកូវីដ-១៩ នៅសហរដ្ឋអាមេរិក បានឡើងដល់ ៦០ ម៉ឺននាក់ហើយ ខណៈដែលអ្នកឆ្លងកើន ៣៤.៣ លាននាក់ ប៉ុន្តែក្រោយចាក់វ៉ាកសាំងឲ្យប្រជាជនបានលឿនមក បណ្តាលឱ្យអាជ្ញាធរ​«បើកប្រទេស» ម្តងទៀត ។

អត្រានៃការឆ្លង និងមរណភាពពីកូវីដ-១៩ នៅសហរដ្ឋអាមេរិកបានធ្លាក់ថយយ៉ាងខ្លាំងនាប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានវិធានការណ៍ការពារការរាលដាលកាន់តែតឹងរ៉ឹង រួមទាំងការចាក់វ៉ាក់សាំងរហ័ស ដោយពេលនេះអាជ្ញាធរអាមេរិក បានចាក់វ៉ាកស់ាំងយ៉ាងហោចមួយដូស ដល់ប្រជាជនបាន ១៧៣ លាននាក់នៅក្នុងប្រទេស ។

លើសពីនេះទៀត ប្រធានាធិបតីអាមេរិក ចូ បៃដេន (Joe Biden) បានប្រកាសថា អាជ្ញាធរនឹងបរិច្ចាគវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer Inc ទាំងអស់ចំនួន ៥០០ លានដូសដល់ប្រទេសចំនួន ៩២ នៅជុំវិញពិភពលោក ដោយមិនរំពឹងថានឹងទទួលបានសំណងណាមួយ ហើយបានថ្លែងថា ការផ្តល់វ៉ាក់សាំងដើម្បីជួយសង្គ្រោះអាយុជីវិត វ៉ាក់សាំងទាំងអស់នេះមានតម្លៃ ៣,៥ ពាន់លានដុល្លារ ។

របាយការណ៍ព័ត៌មានបានបញ្ជាក់ថា ប្រទេសដែលអាចចាក់វ៉ាក់សាំងឲ្យប្រជាជនបានយ៉ាងឆាប់រហ័ស នោះគឺប្រទេសអ្នកមាន ដូចជាសហរដ្ឋអាមេរិក អ៊ីស្រាអែល បារ៉ែន និងប្រទេសអឺរ៉ុបដទៃទៀត ដោយទិន្នន័យពីសាកលវិទ្យាល័យ ចន ហបគីនស៍ បានរាយការណ៍ថា ប្រជាជនចំនួន ២,៤ ពាន់លាននាក់ ក្នុងចំណោមប្រជាជនប្រហែល​ ៨ ពាន់លាននាក់នៅទូទាំងពិភពលោក ដែលបានទទួលការចាក់វ៉ាក់សាំង Covid-19 រួចហើយ ៕

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម