រដ្ឋាភិបាលកម្ពុជាចែកសាច់ប្រាក់ ដល់ពលរដ្ឋក្រីក្រ ទាំងរាជធានី និងជនបទ កាត់បន្ថយការលំបាកក្នុងសម័យកូវីដ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី26 ខែមិថុនា ឆ្នាំ2021 ម៉ោង 8:18 នាទី ល្ងាច

មិនមែនចេះតែសរសើរលើកជើងរដ្ឋាភិបាលទេ តែជាការឃើញជាក់ស្តែងនូវការយកចិត្តទុកដាក់ខ្ពស់ដល់ប្រជាពលរដ្ឋរបស់ខ្លួន របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំឆ្នើមរបស់កម្ពុជា ដែលជានិច្ចកាលនៅជាប់ជាមួយប្រជាជន ដឹងសុខទុក្ខ និងការលំបាកគ្មានចន្លោះ ក្នុងពេលមានអាសន្នអន់ក្រ ការលំបាកផ្សេងៗ ។

រដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាជាង ៣៥០ លានដុល្លារអាមេរិក ចែកជាសាច់ប្រាក់ក្នុងរយៈពេល ១ ឆ្នាំដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះក្នុងសង្គម ដើម្បីកាត់បន្ថយការរងទុក្ខ ពីផលប៉ះពាល់នៃការផ្ទុះមេរោគកូវីដ-១៩  ដែលប្រជាជនប្រមាណ ២,៧ លាននាក់មានសិទ្ធិទទួលបានជំនួយនេះ ។

ព័ត៌មានពីកាសែតក្នុងស្រុក នៅថ្ងៃទី ២៦ ខែមិថុនានេះថា លោក ជូ សុផាណា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាចំនួន ៣៥១.៧៧ លានដុល្លារអាមេរិក តាមរយៈកម្មវិធីផ្តល់សាច់ប្រាក់ ឬ CTP (Cash Transfer Programme) ដើម្បីជួយដល់ប្រជាជនក្រីក្រ បានចាប់ផ្តើមប្រតិបត្តិការចាប់តាំងពីថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០២០ មក ។

ប្រជាជនដែលនឹងទទួលបានប្រាក់ មានទាំងនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជនបទ ដែលចំនួនទឹកប្រាក់បានផ្តល់គឺផ្អែកលើទំហំគ្រួសារនីមួយៗ ហើយនឹងចែកចាយជារៀងរាល់ខែរយៈពេល ១ ឆ្នាំ ។

ឈ្មោះ សេង គឹមឡៃ អាយុ ៥៣ ឆ្នាំរស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ អ្នកស្រីជាពលរដ្ឋខ្សត់ខ្សោយម្នាក់ក្នុងចំណោមមអ្នកក្រីក្រទាំងអស់ បានទទួលអំណោយជាថវិកាពីរាជរដ្ឋាភិបាល ដោយនិយាយថា ជំនួយរបស់រដ្ឋាភិបាលអាចជួយកាត់បន្ថយនូវការលំបាករបស់គ្រួសារគាត់បាន ដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ-១៩ ធ្វើឱ្យមានការលំបាកក្នុងការរកស៊ី ហើយប្រាក់ដែលបានផ្តល់ឱ្យ អាចត្រូវបានប្រើដើម្បីទិញអាហារ ប្រដាប់ប្រដាប្រើប្រាស់ ឬរបស់ចាំបាច់ផ្សេងទៀតភ្លាមៗបាន ៕

អត្ថបទ ចាន់ធឿន

រូបភាព – REUTERS


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម