សម្តេចតេជោ៖ ថៃត្រូវប្រាប់ទៅប្រជាជនខ្លួនឯងថា «ចាប់ពីពេលនេះតទៅ កែសម្រួលពេលវេលាត្រូវបានបញ្ចប់ ហើយឱ្យដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ នៅ«គ្រប់ច្រកទាំងអស់» តែប៉ុណ្ណឹងទៅចប់ហើយ !

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី03 ខែកក្កដា ឆ្នាំ2025 ម៉ោង 1:48 នាទី ល្ងាច

 

«ដើម្បីកុំឱ្យមានភាពអាម៉ាស់ ថៃនិយាយប្រាប់ប្រជាជនខ្លួនឯងទៅ យើងអត់ខ្វល់ថាបិទ ឬកែសម្រួលគ្រប់ពេលវេលាទេ។ អ្វីដែលយើងចង់បានគឺ សភាពដើមមុនថ្ងៃ៧ ខែមិថុនា ២០២៥ ។ អ្នកឯងប្រាប់ទៅប្រជាជនខ្លួនឯងទៅថា ចាប់ ពីពេលនេះតទៅ កែសម្រួលពេលវេលាត្រូវបានបញ្ចប់ ហើយឱ្យដំណើរការធម្មតាចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ១០យប់ នៅ«គ្រប់ច្រកទាំងអស់» តែប៉ុណ្ណឹងទៅចប់ហើយ»

សម្ដេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ពីជំហរកម្ពុជា ថានឹងមិនចរចារជាដាច់ខាតលើការបើកច្រកព្រំដែន ព្រោះកម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមមុននោះទេ ផ្ទុយទៅវិញភាគីថៃជាអ្នកបិទ និងកែសម្រួលជាឯកតោភាគី ។

សម្តេចថ្លែងបែបនេះ នាឱកាសសម្ដេចជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម