វត្ថុបុរាណខ្មែរនៅសល់ ២០ មុខទៀត ដែលថៃរឹបអូសបានកាលពី ២៥ ឆ្នាំមុន ថានឹងប្រគល់មកកម្ពុជា នៅពេលស្ថានការណ៍ថៃនិងកម្ពុជា ត្រូវបានដោះស្រាយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែកក្កដា ឆ្នាំ2025 ម៉ោង 8:09 នាទី ល្ងាច

 

បណ្តាញទំនាក់ទំនងសង្គមថៃបច្ចុប្បន្នកំពុងផ្តោតគោលដៅលើលោកស្រី ផែថងថាន រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃថ្មី ចំពោះការប្រគល់វត្ថុបុរាណនៅសល់ចំនួន ២០ មុខ មកឱ្យរដ្ឋាភិបាលកម្ពុជាវិញ ។

តាមការសែតថៃរ៉ាត់ចេញផ្សាយម៉ោង ១៨.០០នាទី ថ្ងៃទី ៤ កក្កដានេះថា «វត្ថុបុរាណ» ត្រូវរឹបអូសដោយមន្ត្រីគយថៃចំនួន ៤៣ ដុំ ដែលរត់ពន្ធទៅប្រទេសសិង្ហបុរីក្នុងឆ្នាំ 2000 ឬជាង 25 ឆ្នាំមុន ​ត្រូវ​បាន​នាំ​យក​មក​កាន់​សារមន្ទីរ​ជាតិថៃ ។ ក្រោយមក នៅចន្លោះឆ្នាំ ២០០៩ ដល់ ២០១៥ ការស៊ើបអង្កេតត្រូវបានបញ្ចប់ ហើយត្រូវបានបញ្ជាក់ថា វត្ថុបុរាណមួយចំនួនដែលរឹបអូសបាន ២៣ មុខ មានប្រភពមកពីប្រទេស «កម្ពុជា» ។ ដូច្នេះ ដំណើរការនៃការបញ្ជូនទៅប្រទេសដើមវិញ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទៅវិញទៅមក។

រហូតមកដល់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៤ គណៈរដ្ឋមន្ត្រីថៃ ថានឹងសម្រេចបញ្ជូនវត្ថុបុរាណដែលនៅសល់ចំនួន ២០ ដុំ ទៀតបន្ទាប់ពីការត្រួតពិនិត្យរួចរាល់ ថានឹងប្រគល់ត្រឡប់ទៅប្រទេសកម្ពុជា នៅខែសីហា ឆ្នាំ ២០២៥ នេះ។

ប៉ុន្តែបន្ទាប់ពីលោកស្រី ផែងថងថាន ឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ថ្មី មានការវាយប្រហារដោយព័ត៌មាន​ថា លោកស្រីបានបញ្ជាប្រគល់វត្ថុបុរាណចំនួនដែលនៅសល់ ២០ ដុំ មកកម្ពុជាវិញរួចហើយ ។ ប៉ុន្តែលោកស្រី បានប្រាប់សារព័ត៌មានថា បច្ចុប្បន្ន​វត្ថុ​បូរាណ​ខាង​លើ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​បែងចែក​ថវិកា​របស់​នាយកដ្ឋាន​វិចិត្រសិល្បៈ ក្រសួង​វប្បធម៌ថៃ ដើម្បី​ប្រគល់​ជូន​កម្ពុជាវិញ។ ថវិកាបច្ចុប្បន្នមិនគ្រប់គ្រាន់សម្រាប់ការដឹកជញ្ជូនទេ ហើយវាមិនមែនជារឿងបន្ទាន់ក្នុងការស្នើសុំថវិកាកណ្តាលនោះដែរ។

បើតាមកាសែតថៃរ៉ាត់ស្រង់សម្តីលោកស្រីថា ឥឡូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មិន​សូវ​ល្អ​ តែទោះជាយ៉ាងនេះក្តី វត្ថុបុរាណទាំង ២០នេះ កំពុងស្ថិតក្នុងប្រទេសថៃ រហូតដល់មានថវិកាថ្មី ហើយស្ថានការណ៍រវាងប្រទេសថៃ និងកម្ពុជាត្រូវបានដោះស្រាយ ។

យើងសង្ឃឹមថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នឹងទំនាក់ទំនងក្នុងរឿងនេះ ដើម្បីទទួលមកវិញនូវវត្ថុបុរាណទាំង ២០ ដុំដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះមកវិញ ទោះក្នុងកាលៈទេសៈណាក៏ដោយ របស់ខ្មែរ ត្រូវប្រគល់មកខ្មែរវិញ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម